ញើសឈាម ឡោម លក្ខិណា និងស្វាមី ប្រឹងសន្សំទិញផ្ទះ រស់នៅជុំគ្រួសារ តែបែរជាជួបគ្រោះថ្នាក់ ស្វាមីស្លាប់ចោល

//s5.kh1.co/ef/efd2aa734a58a8256154f3e0767684631bfa6bac.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីព្រឹកមិញនេះ តារាស្រីឡោម លក្ខិណា បានបាត់បង់ស្វាមី ស្របពេលដែល ផ្ទះថ្មីទើបតែបានចូលនៅមិនដល់១ឆ្នាំផង ពិតជាគួរឲ្យសោកស្តាយ

ភ្នំពេញ៖ ដំណឹងដ៏សោកសៅបំផុតនៃគ្រួសារសព តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា បានបាត់បង់មនុស្សជាទីស្រលាញ់ គឺស្វាមីបានស្លាប់ទាំងមិនបានលា ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះដែរ សពស្វាមីនាង កំពុងតែរៀបចំទៅតាមប្រពៃណី ដែលមានការសោកស្តាយ និងក្តុកក្តួលយ៉ាងខ្លាំង ដែលមានការចូលរួមសោកស្តាយយ៉ាងខ្លាំងពីបណ្តាហ្វេន ក៏ដូចជាមិត្តសិល្បៈជាច្រើនរូប​បានចូលរួមរំលែកទុក្ខ ជាពិសេសអាណិតដល់កូនប្រុសតូចរបស់នាង ដែលទើបបានប៉ុន្មានខែ បែរជាបាត់បង់ឪពុកជាទីស្រលាញ់ទាំងវ័យក្មេងបែបនេះ។

យ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំមកនេះដែរ ឃើញថាតារាស្រីរូបនេះក្រោយសម្រាលកូនភ្លាម គឺនាងបានខិតខំខ្លាំងនៅក្នុងការធ្វើការ រីឯស្វាមីក៏មិនខុសពីនាង រហូតបានទិញផ្ទះថ្មីសមល្មមដើម្បីរស់នៅជួបជុំគ្រួសារតូច សមាជិក៣នាក់របស់នាង ដែលបានចូលទៅនៅបានត្រឹមតែប៉ុន្មានខែមកនេះ។

តែជាអកុសល ស្វាមីរបស់នាងមិនបានបន្ត រស់នៅជាមួយគ្នានោះទេ បែរជាលោកបានចាកចេញទៅគ្មានថ្ងៃត្រឡប់ ស្ងាត់បាត់ឈឹងលែងមានវិញ្ញាណបែបនេះទៅវិញ យ៉ាងសោកស្តាយបំផុត ខណៈពេលដែលលុយខំរកជាមួយគ្នា សង្ឃឹមបានរស់នៅបានយូរអង្វែង បែរជាមកជួបរឿងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ផ្ទះថ្មិ ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T