ជិតដល់ថ្ងៃ ម៉ូលីកា បញ្ចេញវីដេអូPre Wedding ខណៈមានដំណឹងថា នឹងជះលុយក្នុងមង្គលការ ១៥ម៉ឺនដុល្លារ (មានវីដេអូ)

//s5.kh1.co/2d/2da1600387e49348d07818df13c904e0afcf065e.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែគំរោងរៀបការអស់ ១៥ម៉ឺនដុល្លារហើយ ម៉ូលីកា និងអនាគតស្វាមី ថតPre-Weding យ៉ាងឡូយអស្ចារ្យ មើលទៅពិតជាសមគ្នាណាស់

មណ្ឌលគិរី​៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនច្បាស់ជា បានស្គាល់យ៉ាងច្បាស់ពី អតីតតារាចម្រៀង ម៉ូលីកា ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មួយរយៈចុងក្រោយនេះ ម៉ូលីកា កាក់កបខ្លាំងណាស់ ជាមួយមុខជំនួញក្នុងដៃ រកស៊ីអនឡាញ មានរថយន្តសេរ៊ីទំនើប ហើយទ្រព្យសម្បត្តិក្នុងដៃ យ៉ាងស្ដុកស្ដមផងដែរ។ យ៉ាងណាមិញ មិនត្រឹមតែជោគជ័យក្នុងការរកស៊ីតែមួយមុខទេ តែបើងាកមើលជីវិតស្នេហារបស់រូបនាងវិញ ពោរពេញដោយភាពផ្អែមល្ហែមខ្លាំងណាស់ ថែមទាំងលេចលឺដំណឹងមកថា​ ជិតដល់ថ្ងៃចូលរោងជ័យទៀតផង។

ស្របពេលនេះដែរ ម៉ូលីកា និងអនាគតស្វាមី បានទៅថតPre-Wedding ត្រៀមសម្រាប់អាពាហ៍ពិពាហ៍ខាងមុខយ៉ាងឡូយអស្ចារ្យ អមដោយទេសភាពយ៉ាងស្រស់ត្រកាល និងមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតនិងសង្ហា សមគ្នាតែម្ដង។

គួរបញ្ជាក់ថា ម៉ូលីកា និងអនាគតស្វាមី ត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៨ខែមករា ឆ្នាំ២០១៩នេះ គ្រោងចំណាយ១៥ម៉ឺនដុល្លារឯណោះ ច្បាស់ជាមានភាពអស្ចារ្យខ្លាំងជាមិនខាន៕

វីដេអូ៖ Summer Film

ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា និងអនាគតស្វាមី
វីដេអូPre-Wedding ម៉ូលីកា និងអនាគតស្វាមី
ម៉ូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T