ជប៉ុនស៊ុតពីលើដំបូលទូកល្អណាស់! សល់គ្នាត្រឹម១០នាក់ ជប៉ុន ឆ្លៀតទាញ កាតា ឲ្យធ្លាក់ជាមួយគ្នាទៀត (មានវីដេអូ)

//s5.kh1.co/94/942fd129a5827f9e97c8d06d931bf730fa4a541b.jpg
កីទ្បា

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អារ៉ាប៊ីសាអូឌីត ឡើងទៅវគ្គ៨ក្រុម ខណៈ កាតា និង ជប៉ុន ហាលអាវ

ថៃ៖ កាតា បានធ្លាក់ក្នុងវគ្គចែកពូលពានរង្វាន់ 2020 AFC U-23 Championship ក្រោយបានត្រឹមស្មើគ្នា ១ទល់នឹង១ ជាមួយសាំម៉ូរ៉ៃខៀវជប៉ុន កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងកាតា និងជប៉ុន
ការប្រកួតរវាងកាតា និងជប៉ុន

ក្នុងការប្រកួតកាលពីយប់មិញ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកាតា ត្រូវការឈ្នះក្រុមដែលធ្លាក់ដោយស្វ័យប្រវត្តិ ជប៉ុន ជាដាច់ខាតដើម្បីធានាកៅអីទៅកាន់វគ្គបន្ត។ ប៉ុន្តែអ្វីៗខុសពីការរំពឹងពុក បើទោះបីជាហាលអាវមែន ជប៉ុន ក៏មិនបន្ធូរដៃឲ្យកាតាដែរ។

សល់គ្នាត្រឹម១០នាក់ក្រោយទទួលបានកាតក្រហមក្រោយអាជ្ញាកណ្ដាលពិនិត្យមើល VAR នៅក្នុងម៉ោងបន្ថែមវគ្គទី១ ជប៉ុន បានស៊ុតបើកការនាំមុខមុននៅក្នុងការប្រកួតនៅនាទីទី៧៣ ដោយកីឡាករ Koki Ogawa។ យ៉ាងណាមិញ នៅនាទីទី៧៩ បន្ទាប់ពីពិនិត្យមើល VAR រួចឃើញថាខ្សែការពារជប៉ុនមានកំហុស កាតា ក៏រកបានគ្រាប់បាល់តាមស្មើវិញដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Abdullah Al-Ahrak។

ការប្រកួតរវាងកាតា និងជប៉ុន
ការប្រកួតរវាងកាតា និងជប៉ុន

យ៉ាងណាមិញ លទ្ធផល ១-១ នេះមិនអាចជួយឲ្យកាតាឡើងទៅកាន់វគ្គបន្តបាននោះទេ ខណៈអារ៉ាប៊ីសាអូឌីត បានយកឈ្នះ ស៊ីរី ក្នុងលទ្ធផល ១ទល់នឹង0។

បិទបញ្ចប់ការប្រកួតពូល B អារ៉ាប៊ីសាអូឌីតឈរនៅលេខ១ មាន៧ពិន្ទុ ស៊ីរីឈរនៅលេខ២ មាន៤ពិន្ទុ កាតាឈរនៅលេខ៣ មាន៤ពិន្ទុ ចំណែកឯជប៉ុន ឈរនៅបាតតារាងមានត្រឹមតែ ១ពិន្ទុ។ ដូច្នេះ ក្រុមទាំងពីរដែលនឹងត្រូវចាប់ដៃគ្នាឡើងទៅកាន់វគ្គ៨ក្រុមគឺ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈកាតា និងជប៉ុនត្រូវធ្លាក់ត្រឹមវគ្គនេះ៕

តារាងចំណាត់ថ្នាក់ពូល B
តារាងចំណាត់ថ្នាក់ពូល B

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

កាតា ១-១ ជប៉ុន
អារ៉ាប៊ីសាអូឌីត ១-០ ស៊ីរី
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T