ចូលឆ្នាំចិនមិនទាន់ទេ ម្នាក់ៗចង់បានតែអាំងប៉ាវ ប៉ុន្តែតិចអត់ដឹងពីអត្ថន័យពិត!

//s5.kh1.co/79/796abee4f84c6b20d638a827f2ba7d3f7544bcf1.jpg
សង្គម

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ តាមជំនឿ រៀងរាល់ចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរជាប់សែចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកអត់លិត ឬអ្នកនៅលីវតែម្តង ឬក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឧបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO

ពាក្យថាអាំងប៉ាវសំដៅលើលាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា៖

«កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ នាន តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។ ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារ មកពីស្រុកផ្សេងពុំបានរត់គេចពីសត្វ នាន ដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅ ព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វ នាន នោះមកដល់ ឃើញសុទ្ធតែក្រដាសក្រហមក៏ភ័យរត់បាត់ទៅ ហើយលែងមកអុកឡុកអ្នកស្រុកទៀត។»

អាស្រ័យហេតុនេះ ទើបមានការចែកអាំងប៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ពីមួយជំនាន់ទៅមួយជំនាន់  ជនជាតិចិនបានកែប្រែពីការចែកក្រដាសក្រហមទៅជាអាំងប៉ាវក្រហម ដែលមានលុយកាក់ ឬរបស់មានតម្លៃផ្សេងទៀតយកហុងស៊ុយ  ហេងហេង នាំសំណាងឆ្នាំថ្មី។

ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO

សម្រាប់ឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ប្រសិនបើអ្នកមានជាប់សែចិន ក្រៅពីត្រៀមគ្រឿងសំណែនជូនកុងម៉ា និង របស់របរប្រើប្រាស់ថ្មីៗ អាចពិចារណាលើស្មាតហ្វូនកាមេរ៉ាក្រោយបួន OPPO Reno2 F  ($349)​ ឬ Reno2 ($599) ទាន់មានកាដូថែមច្រើន និងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត  OPPO A9 2020 ($269)  A5 2020 ($199, រ៉េម4GB, អង្គផ្ទុកទិន្នន័យ 128GB) និង A5 2020 ($169, អង្គផ្ទុកទិន្នន័យ 64GB) យកលាភថ្មីឆ្នាំថ្មី ព្រោះជាស្មាតហ្វូនស៊េរីទំនើបកាមេរ៉ាក្រោយ៤ មានមុខងារពិសេសគឺ Ultra Wide Angle  (ប្លង់ទូលាយ) ថតរូបជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូន មុខម្ហូប ឬទិដ្ឋភាពសែនកុងម៉ា ឬក៏ចែកអាំងប៉ាវ  បានប្លង់កាន់តែទូលាយស្អាត មិនបារម្ភរឿងថតមិនជុំគ្នា ឬពិបាកដើរខិតថយក្រោយ ថតរូបពេលយប់  ថតវីដេអូ  ស្អាតៗ ត្រជាក់ភ្នែក។

ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO

ប្រសិនបើអ្នកចង់ ពញ្ញាក់អារម្មណ៍អ្នកអត់លិត ឬអ្នកនៅលីវ សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រឡាញ់ ឲ្យខុសប្លែកពីរាល់ឆ្នាំ គួរតែត្រៀមស្មាតហ្វូនខាងលើ OPPO Reno2 F ជាអាំងប៉ាវពិសេស ធានាថាពួកគាត់នឹងពេញចិត្ត ញញឹមបិទមាត់មិនជិត រួចហើយនិយាយពាក្យហុងស៊ុយ ជូនពរឆ្នាំថ្មីត្រឡប់មកវិញជាក់ជាមិនខានឡើយ៕ 

ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មីពី OPPO
ឆ្នាំថ្មីសំណាងថ្មី
ឆ្នាំថ្មីសំណាងថ្មី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T