ឃើញសារដែល ឱពុកក្មេករបស់ ពេជ្រ សូលីកា អានហើយរំភើបជំនួស

//s5.kh1.co/fc/fc00a778ffcca7e83a320ec318677b3914af77f1.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Idolអើយ ជីវិតនេះមានតែបញ្ហាមិនចេះចប់! ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេជ្រ សូលីកា នៅតែទទួលបានការអាណិត និងព្រួយបារម្ភពីគ្រួសារសាច់ថ្លៃដដែល!

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃនេះ តារាចម្រៀង ពេជ្រ សូលីកា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ត្រូវបានមិត្តៗក្នុងបណ្ដាញសង្គម លើកមកនិយាយ បន្ទាប់ពីមាន ម្ដាយបង្កើតបានក្លាយជាឃាតករសម្លាប់ស្ដ្រី ជាអ្នកចងការប្រាក់មួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ធ្វើឲ្យតារាស្រីរូបនេះ កំពុងបាក់ទឹកចិត្តយ៉ាងខ្លាំង ថែមទាំងត្រូវដើរតួជា អ្នកម្ដាយផង បងស្រីផង មើលថែប្អូនស្រីតូចមួយរូបទៀត។ យ៉ាងណាមិញ បើងាកមកមើលជីវិតរបស់ ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ ពិតជាបានជួបរឿងរ៉ាវដ៏អកុសល មិនចេះតិចទេ ធ្វើឲ្យហ្វេនៗ និងគូដណ្ដឹង មានការព្រួយបារម្ភយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ត្រូវបានគ្រួសារសាច់ថ្លៃ មានម្ដាយឱពុក បងប្អូនរបស់គូដណ្ដឹង សម្ដែងការបារម្ភដល់នាងខ្លាំងណាស់។ ក្នុងនោះដែរ កាលពីម្សិលមិញ ឱពុកក្មេករបស់នាង បានបង្ហោះសារមួយ អានហើយភ្លឺភ្នែក មានអត្ថន័យថា៖

«ពិតជាក្រៀមក្រំខ្លាំងណាស់ និងចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសព ហើយសូមឲ្យកូនស្រី ពេជ្រ សូលីកា ឈប់យំទៅ កូនត្រូវគិតពីទារកក្នុងផ្ទៃ ត្រូវចាំថា ប្រសិនបើកូនចង់យំ ប៉ានឹងក្លាយជាស្មា និងត្រូវការកូនជានិច្ច»។

ក្រោយពីឃើញសារ ដែលឱពុកក្មេក បង្ហោះក្នុងអត្ថន័យ ដ៏រំភើបបែបនេះហើយ មានមហាជនជាច្រើន បានច្រណែននឹង​ តារាចម្រៀងរូបនេះ ដែលមានលោកប៉ា ចេះយល់ចិត្តបែបនេះ ហើយជឿជាក់ថា ពេជ្រ សូលីកា នឹងបានធូរស្រាលមួយកម្រិតដែរ៕

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងឱពុកម្ដាយក្មេង
ពេជ្រ សូលីកា និងឱពុកម្ដាយក្មេង
ពេជ្រ សូលីកា និងឱពុកម្ដាយក្មេង
ពេជ្រ សូលីកា និងឱពុកម្ដាយក្មេង
សារដែល លោកប៉ាក្មេករបស់ សូលីកា បង្ហោះ
សារដែល លោកប៉ាក្មេករបស់ សូលីកា បង្ហោះ
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T