ទើបតែភ្ជាប់ពាក្យហើយ Sririta និងគូដណ្ដឹង នាំគ្នាមកលេងកោះបង្ហាញរូបភាពស្វីតៗ ឲ្យគេច្រណែន

//s5.kh1.co/17/1729133140de7daee36db8e5e9b31cff2accff3b.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្វីតខ្លាំងណាស់ ក្រោយពេលភ្ជាប់ពាក្យហើយ Sririta និងគូដណ្ដឹង បាននាំគ្នាមកកម្សាន្តនៅលើកោះ និងបង្ហាញរូបភាពស្វីតៗជាមួយគ្នា ពិតជាមានភាពរ៉ូមែនទិកជានឹងបរិយាកាសដ៏ស្រស់ស្អាត

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងមកហើយថា តារាសម្ដែងស្រី Sririta ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង និងទទួលបាននូវភាពជោគជ័យក្នុងវិស័យសិល្បៈ។ ចំពោះជីវិតផ្ទាល់ខ្លួនវិញ Sririta ក៏បានភ្ជាប់ពាក្យជាមួយនឹងបុរសអភិជនម្នាក់ កាលពីដើមខែ មករា នេះ ផងដែរ ដែលប្រកបដោយភាពសប្បាយរីករាយនិងមានសុភមង្គលជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីគូស្នេហ៍អ្នកទាំងពីរវីញ សង្កេតឃើញថា មុនពេលភ្ជាប់ពាក្យ Sririta និងគូដណ្ដឹង មានភាពផ្អែមល្ហែមខ្លាំងណាស់ ប៉ុន្តែបន្ទាប់ពីភ្ជាប់ពាក្យហើយនោះ ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកាន់តែខ្លាំងជាងមុនទៅទៀត។

ដោយកាលពីពេលថ្មីៗនេះ Sririta និងគូដណ្ដឹង បាននាំគ្នាមកកម្សាន្តនៅលើកោះមួយ និងបានបង្ហាញនូវរូបភាពដែលពួកគេទាំងពីរនាក់បានហែលទឹកជាមួយគ្នាដើម្បីលំហែកាយនៅលើឆ្នេរ ។ អាចនិយាយបានថា បរិយាកាសនៅលើកោះនោះពិតជាភាពរ៉ូមែនទិកណាស់សម្រាប់អ្នកទាំងពីរ បើទោះបីជាពួកគេ មិនបាននិយាយថា នេះជាដំណើរកម្សាន្តក្រេបទឹកឃ្មុំក៏ដោយ ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជា មានភាពផ្អែមល្ហែមខ្លាំងណាស់ មិនខុសពីការមកក្រេបទឹកឃ្មុំនោះទេ។

ទោះជាយ៉ាងណា ក្រៅពីរូបភាពគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាស្រី Sririta ហើយ ក៏នៅមានរូបភាពដែលអ្នកទាំងពីរប្តូរវេនគ្នាថតរូបទៀត ។ មើលទៅរូបថតរបស់អ្នកទាំងពីរពិតជាស្រស់ស្អាតណាស់ តែសម្រាប់ Sririta វិញ ក៏នៅតែស្រស់ស្អាតដូចមុន ដោយនាងបានស្លៀកឈុតហែលទឹកពិតជាល្អឥតខ្ចោះ។ ឃើញបែបនេះហើយ បានធ្វើឲ្យហ្វេនៗជាច្រើន សង្ឃឹមថាដំណើរកម្សាន្តរបស់ពួកគេលើកនេះ នឹងនាំមកនូវដំណឹងល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Sririta និងស្វាមី
Sririta និងស្វាមី
Sririta និងស្វាមី
Sririta និងស្វាមី
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta និងស្វាមី
Sririta និងស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T