មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជនគ្រប់រូប

//s5.kh1.co/89/89f0b20bbb41121692d8edc0eea47d7c15c207a1.jpg
បច្ចេកវិទ្យា

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី១៦ ខែ មករាឆ្នាំ ២០២០ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំសម្ផោធដាក់ឲ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone+ (មិត្តហ្វូនផ្លឹស)។ វាត្រូវបានគេជឿជាក់ថាមិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូប ដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប។

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែ មករាឆ្នាំ ២០២០ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំសម្ផោធដាក់ឲ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone+ (មិត្តហ្វូនផ្លឹស)។ វាត្រូវបានគេជឿជាក់ថាមិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូប ដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Metfone+ (មិត្តហ្វូនផ្លឹសជាមួយនឹងពាក្យស្លោក“ប្រើច្រើនបានច្រើន!” អនុវត្តបានសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់! លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូននោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ ពីមិត្តហ្វូនក៏ដូចជាដៃគូជាង២០០កន្លែងនៅទូទាំងប្រទេសរួមមានវិស័យអប់រំការទិញទំនិញអាហារនិងភេសជ្ជៈសណ្ឋាគារ-ល-។

អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់Metfone+  រួមមានលំដាប់MemberឬSilver ឬGold​ ឬDiamond អាស្រ័យលើការប្រើប្រាស់របស់ពួកគេដែលមានសុពលភាពរយៈពេល១២ខែគិត ចាប់ពីរយៈពេលដែលបានកំណត់។ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូនមានន័យថាពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធីMetfone+។ មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុង ការត្រួតពិនិត្យនិងបែងចែកកម្រិតរបស់អតិថិជនទាំងអស់ បន្ទាប់ពីការបញ្ចូលទឹកប្រាក់ឬការចំណាយនានាហើយយើង នឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។

អតិថិជននឹងទទួលបានកាដូពិន្ទុ (ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្មឬការផ្តល់ជូនពិសេសពីកម្មវិធីMetfone+) រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖

-       បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ

-       ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម

-       ពិន្ទុបន្ថែមនឹងទទួលបានសំរាប់ឱកាសពិសេសណាមួយ        (ថ្ងៃខួបកំណើតរឺកម្មវិធីណាមួយក្នុងមួយខែ)

មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជនគ្រប់រូប
មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជនគ្រប់រូប

អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនមិត្តហ្វូនទាំងអស់ដែលជឿទុកចិត្ត និងសហការជាមួយមិត្តហ្វូនតាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនបានបង្កើតបដិវត្ត នៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល” ។

មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជនគ្រប់រូប
មិត្តហ្វូនដាក់ឲ្យប្រើប្រាស់កម្មវិធី Metfone+ សម្រាប់អតិថិជនគ្រប់រូប

មិត្តហ្វូនបានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ២០០៩ និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជាទាក់ទងនឹង ទិន្នន័យអតិថិជនរួមទាំងដំណោះស្រាយសេវាB2BនិងB2G ។ ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្មក្រុមហ៊ុនមិត្តហ្វូនជឿជាក់យ៉ាងមុតមាំ ថាអតិថិជនមានច្រើនប្រភេទ និងមានតំរូវការផ្សេងៗគ្នាជាពិសេសនៅសម័យឌីជីថលសព្វថ្ងៃការប្រាស្រ័យទាក់ទង របស់ប្រជាជនមិនត្រឹមគ្រាន់តែការតេទូរស័ព្ទ រឺការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញអោយជីវិតកាន់តែរីករាយនឹងការធ្វើធុរកិច្ចផងដែរ។ ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំជាមួយវិធីសាស្រ្ត​ ច្នៃប្រឌិតបំផុតដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួនសម្រាប់តភ្ជាប់ជាមួយប្រជាជន មិនថាពេលណាកន្លែងណាឬអ្នកជានរណាជាមួយនឹងសេវាកម្មនិងផលិតផលចម្រុះជាច្រើនរួមមាន៖សេវាទូរស័ព្ទចល័ត អ៊ិនធឺណិតសេវាកម្មមាតិកាសេវាកម្ម Leased-line ePayment សេវាហេដ្ឋារចនាសម្ព័ន្ធនិងដំណោះស្រាយអាយធី-ល-។

លើសពីនេះក្រុមហ៊ុនមិត្តហ្វូន ទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក “កសាងយុគសម័យឌីជីថល” ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿនជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ ស្របនឹងនិន្នាការនេះផងដែរMetfone+ ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតរបស់មិត្តហ្វូន បានចាប់កំណើតឡើងដើម្បីបើកយុគសម័យថ្មីមួយ ក្នុងការបម្រើជូនអតិថិជនយើងទាំងអស់។

នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធីMetfone + នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដងនិងពិន្ទុឥតគិតថ្លៃ នៅពេលអតិថិជនប្តូរកាដូនៅក្នុងកម្មវិធីMetfone+ ក្នុងខែដំបូងនៃការដាក់ឲ្យដំណើរការនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីMetfone+  អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុងGoolgle Play ឬApp Store រួចចុច*1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។លោកអ្នកក៏អាចទាក់ទងមកកាន់​Hotline 1777 ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូនfb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T