លែងឈឺបេះដូង Selena វិលមកលេងមួយឈុតពណ៌ផ្កាឈូកនេះ ក្មេងស្អាតដូចកាលពី១០ឆ្នាំមុនចឹង!

//s5.kh1.co/26/26670303c9a855ade264c8a02e72a1db0dcd343b.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតរបួសបេះដូងរបស់ Selena ក៏បានជាសះស្បើយ ហើយនាងក៏បានវិលត្រឡប់មកធ្វើជាខ្លួននាងឡើងវិញសារជាថ្មីម្តងទៀតផងដែរ ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តត្រេកអរមិនតិចនោះទេ។

បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Selena Gomez ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តដ៏ល្បីឈ្មោះមួយ «The Tonight Show Starring Jimmy Fallon» ដើម្បីចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍នៃជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ការបង្ហាញខ្លួនលើកនេះរបស់ Selena បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបCuteៗរបស់នាង ដែលរៀបចំដោយ អ្នកMake Up Artist ជនជាតិវៀតណាមផ្ទាល់ខ្លួន ដែលមានឈ្មោះថា Hung Vanngo

ជាការពិតណាស់ គួរឲ្យដឹងថា នារាត្រីជជែកកម្សាន្តនេះ Selena បានស្លៀកនូវឈុតពណ៌ស៊ីជម្ពូ ផាត់មុខបែបយុវវ័យ ជាមួយនឹងម៉ូតសក់ទំលាក់សក់មុខ ដែលធ្វើឲ្យនាងមើលទៅកាន់តែស្រស់ស្អាតក្មេងជាងវ័យតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ បើសិនជាយករូបថតរបស់ Selena កាលពីចូលរួមកម្មវិធី "The Tonight Show Starring Jimmy Fallon" នេះកាលពី១០ឆ្នាំមុនវិញ ដែលនាងបានស្លៀករ៉ូបពណ៌ស្វាយ និងបច្ចុប្បន្ននេះនាងបានស្លៀករ៉ូបពណ៌ផ្កាឈូក គឺពិតជាគ្មានអ្វីខុសគ្នាបន្តិចឡើយ មិនថាតែសម្រស់ និងភាពគួរឲ្យស្រលាញ់របស់នាង គឺនៅដដែរតែម្តងផងដែរ៕

រូបថត Selena កាលទៅដើរលេងវិស្សមកាល កាលពីថ្មីៗនេះ
រូបថត Selena កាលទៅដើរលេងវិស្សមកាល កាលពីថ្មីៗនេះ
រូបថត Selena កាលទៅដើរលេងវិស្សមកាល កាលពីថ្មីៗនេះ
រូបថត Selena កាលទៅដើរលេងវិស្សមកាល កាលពីថ្មីៗនេះ
Selana ចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត កាលពីថ្មីៗនេះ

Selana ចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត កាលពី១០ឆ្នាំមុន
Selana ចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត កាលពី១០ឆ្នាំមុន
Selana ចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត កាលពី១០ឆ្នាំមុន
Selana ចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត កាលពី១០ឆ្នាំមុន
Selena កាលពី១០ឆ្នាំមុន និង បច្ចុប្បន្ន
Selena កាលពី១០ឆ្នាំមុន និង បច្ចុប្បន្ន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T