មួយគ្រាប់នេះ ទាញទាត់ជើងឆ្វេងល្អណាស់! Mourinho ជួយ Spurs ឡើងជុំទីបួន FA Cup (មានវីដេអូ)

//s5.kh1.co/ee/ee90aa57a22512fb651b4253b56714583e636531.jpg
កីទ្បា

 ១៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Tottenham Hotspur ឡើងទៅជុំទីបួន ពានរង្វាន់ FA Cup

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកក់កៅអីឡើងទៅលេងជុំទីបួនពានរង្វាន់ FA Cup ក្រោយយកឈ្នះក្រុម Middlesbrough ក្នុងលទ្ធផល ២ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៥ម៉ឺននាក់នៅកីឡដ្ឋាន Tottenham Hotspur កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Spurs និង Middlesbrough
ការប្រកួតរវាង Spurs និង Middlesbrough

ចាប់ផ្ដើមការប្រកួតបានត្រឹមតែ ២នាទីប៉ុណ្ណោះ Spurs បានបើកការនាំមុខមុន ១-០ បន្ទាប់ពីខ្សែបម្រើ Lo Celso បានទាញបាល់ទាត់ជើងឆ្វេងក្នុងប្រអប់គ្រោះថ្នាក់ ដាច់ចង្កេះអ្នកចាំទីយ៉ាងល្អ។ ចូលដល់នាទីទី១៥ Erik Lamela សម្រេចទីបានសម្រេចបន្ថែមការនាំមុខមកឲ្យ Spurs ២-០។

កីឡាកររបស់ Spurs អបអរគ្រាប់បាល់
កីឡាកររបស់ Spurs អបអរគ្រាប់បាល់

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទីទី៨៣ Middlesbrough បានតាមពីក្រោយ ២-១ វិញតាមរយៈគ្រាប់បាល់របស់កីឡាករប្ដូរចូល George Saville។ ការប្រកួតបញ្ចប់ ៩០នាទី Spurs យកឈ្នះ ២-១ និងឡើងទៅវគ្គបន្ត ព្រោះកាលពីនៅទឹកដី Middlesbrough ក្រុមទាំងពីរស្មើគ្នា ១-១។

ការប្រកួតរវាង Spurs និង Middlesbrough
ការប្រកួតរវាង Spurs និង Middlesbrough

គួរបញ្ជាក់ផងដែរថា ក្រោយឆ្លងផុតការប្រកួតជុំទីបី ជើងឯកពានរង្វាន់ FA Cup ៨សម័យកាល Tottenham Hotspur នឹងត្រូវឡើងទៅជួបក្លិប Southampton នៅជុំទីបួន ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករានេះ៕

ចង់ឃើញថា គ្រាប់បាល់ទាំង ៣គ្រាប់នៅក្នុងការប្រកួតយប់មិញកើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T