អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកក់កៅអីឡើងទៅលេងជុំទីបួនពានរង្វាន់ FA Cup ក្រោយយកឈ្នះក្រុម Middlesbrough ក្នុងលទ្ធផល ២ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៥ម៉ឺននាក់នៅកីឡដ្ឋាន Tottenham Hotspur កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ផ្ដើមការប្រកួតបានត្រឹមតែ ២នាទីប៉ុណ្ណោះ Spurs បានបើកការនាំមុខមុន ១-០ បន្ទាប់ពីខ្សែបម្រើ Lo Celso បានទាញបាល់ទាត់ជើងឆ្វេងក្នុងប្រអប់គ្រោះថ្នាក់ ដាច់ចង្កេះអ្នកចាំទីយ៉ាងល្អ។ ចូលដល់នាទីទី១៥ Erik Lamela សម្រេចទីបានសម្រេចបន្ថែមការនាំមុខមកឲ្យ Spurs ២-០។
យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទីទី៨៣ Middlesbrough បានតាមពីក្រោយ ២-១ វិញតាមរយៈគ្រាប់បាល់របស់កីឡាករប្ដូរចូល George Saville។ ការប្រកួតបញ្ចប់ ៩០នាទី Spurs យកឈ្នះ ២-១ និងឡើងទៅវគ្គបន្ត ព្រោះកាលពីនៅទឹកដី Middlesbrough ក្រុមទាំងពីរស្មើគ្នា ១-១។
គួរបញ្ជាក់ផងដែរថា ក្រោយឆ្លងផុតការប្រកួតជុំទីបី ជើងឯកពានរង្វាន់ FA Cup ៨សម័យកាល Tottenham Hotspur នឹងត្រូវឡើងទៅជួបក្លិប Southampton នៅជុំទីបួន ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករានេះ៕
ចង់ឃើញថា គ្រាប់បាល់ទាំង ៣គ្រាប់នៅក្នុងការប្រកួតយប់មិញកើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖