ស្វីតណាស់ ទៅដើរលេងនៅជប៉ុនជាមួយគ្នាមិនអស់ចិត្ត នៅចង់បាន.....ពី Bitoey ទៀត

//s5.kh1.co/99/99e422db7700d95826fe918faf6331c403e485df.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្វីតណាស់ បានទៅដើរលេងនៅប្រទេសជប៉ុនជាមួយគ្នាហើយ ប៉ុន្តែស្វាមីរបស់ Bitoey នៅចង់បានកូនភ្លោះត្រឡប់មកវិញទៀត

ជប៉ុន៖ តារាចម្រៀងថៃ នាង Bitoey Rsiam  ដែលត្រូវបានគេឃើញថាកំពុងតែមានភាពផ្អែមល្ហែមយ៉ាងខ្លាំងជាមួយនឹងស្វាមីរបស់នាងគឺលោក Man Patthanapol ម៉្យាងវិញទៀត ថ្វីត្បិតតែពួកគេទាំងពីរនាក់រៀបការហើយបានមួយរយៈពេលក៏ពិតមែន ប៉ុន្តែភាពផ្អែមល្ហែមមិនដែលថយឡើយសម្រាប់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀង Bitoey Rsiam ជាមួយនឹងស្វាមីរបស់នាង ពួកគេទាំងពីរបានទៅធ្វើការ ព្រមទាំងទៅកម្សាន្តយ៉ាងរីករាយនៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។

នៅក្នុងដំណើរកម្សាន្តលើកនេះ លោក Man Patthanapol ដែលជាស្វាមីរបស់ Bitoeyបានបង្ហោះរូបថតផ្អែមល្ហែមមួយសន្លឹកដែលជារូបថតគូជាមួយនាង ចំពេលមានព្រិលទឹកកកដែលកំពុងតែធ្លាក់។ នៅក្នុងការបង្ហោះនោះដែរ លោក Man Patthanapol បានសរសេរថា៖

 ថ្ងៃបុណ្យកុមារជាតិ យកកូនចំនួន ២ នាក់ឲ្យបងណា ទោះបីជាត្រជាក់យ៉ាងណាក៏ដោយ ប្រសិនបើមានអូននោះនឹងមានភាពកក់ក្ដៅជានិច្ច។ 

សម្ដីរបស់ Man Patthanapol

បន្ទាប់មក Bitoey ក៏បានចូលមកនិយាយថា៖ 

នេះហើយគឺកូន។

សម្ដីរបស់ Bitoey

នៅពេលដែលបានឃើញបែបនេះហើយ ពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំជួលចិត្ត លើកទឹកចិត្ត និងរង់ចាំស្ដាប់ដំណឹងល្អ បន្ទាប់ពីដំណើរកម្សាន្តរបស់ពួកគេបានចប់រួចរាល់ ហើយសង្ឃឹមថាពួកគេនឹងនាំយកកូនភ្លោះត្រឡប់មកវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T