ជប៉ុន៖ តារាចម្រៀងថៃ នាង Bitoey Rsiam ដែលត្រូវបានគេឃើញថាកំពុងតែមានភាពផ្អែមល្ហែមយ៉ាងខ្លាំងជាមួយនឹងស្វាមីរបស់នាងគឺលោក Man Patthanapol ម៉្យាងវិញទៀត ថ្វីត្បិតតែពួកគេទាំងពីរនាក់រៀបការហើយបានមួយរយៈពេលក៏ពិតមែន ប៉ុន្តែភាពផ្អែមល្ហែមមិនដែលថយឡើយសម្រាប់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀង Bitoey Rsiam ជាមួយនឹងស្វាមីរបស់នាង ពួកគេទាំងពីរបានទៅធ្វើការ ព្រមទាំងទៅកម្សាន្តយ៉ាងរីករាយនៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។
នៅក្នុងដំណើរកម្សាន្តលើកនេះ លោក Man Patthanapol ដែលជាស្វាមីរបស់ Bitoeyបានបង្ហោះរូបថតផ្អែមល្ហែមមួយសន្លឹកដែលជារូបថតគូជាមួយនាង ចំពេលមានព្រិលទឹកកកដែលកំពុងតែធ្លាក់។ នៅក្នុងការបង្ហោះនោះដែរ លោក Man Patthanapol បានសរសេរថា៖
បន្ទាប់មក Bitoey ក៏បានចូលមកនិយាយថា៖
នៅពេលដែលបានឃើញបែបនេះហើយ ពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំជួលចិត្ត លើកទឹកចិត្ត និងរង់ចាំស្ដាប់ដំណឹងល្អ បន្ទាប់ពីដំណើរកម្សាន្តរបស់ពួកគេបានចប់រួចរាល់ ហើយសង្ឃឹមថាពួកគេនឹងនាំយកកូនភ្លោះត្រឡប់មកវិញ៕
សូមទស្សនារូបភាពខាងក្រោម៖