ផ្លូវការ! ក្រោយចាកចេញពី Liverpool ៧ឆ្នាំ Pepe Reina ត្រឡប់មក Premier League ជាថ្មី

//s5.kh1.co/b8/b8eb7fb845f37a93321f5ad5fdc965025a8ca11a.jpg
កីទ្បា

 ១៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Pepe Reina មកចូលរួមជាមួយ Aston Villa ក្រោមលក្ខខណ្ឌខ្ចីជើងពី AC Milan

អង់គ្លេស៖ អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករសញ្ជាតិអេស្ប៉ាញ Pepe Reina បានផ្លាស់ពីក្លិប AC Milan មកចូលរួមជាមួយ Aston Villa រហូតដល់បញ្ចប់រដូវកាលនេះ ក្រោមលក្ខខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករអ្នកចាំទី Pepe Reina
កីឡាករអ្នកចាំទី Pepe Reina

ការសម្រេចចុះហត្ថលេខាយល់ព្រមខ្ចីជើង Pepe Reina ធ្វើឡើងបន្ទាប់ពីអ្នកចាំទីជម្រើសជាតិអង់គ្លេសរបស់ Aston Villa កីឡាករ Tom Heaton នឹងត្រូវអវត្តមានពីលើទីលានរហូតដល់ចប់រដូវកាលនេះ ក្រោយមានបញ្ហារបួសជង្គង់កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ។

អ្នកចាំទីវ័យ ៣៧ឆ្នាំដែលធ្លាប់ជួយឲ្យអេស្ប៉ាញឈ្នះពាន FIFA World Cup 2010 កីឡាករ Pepe Riena បានមកដល់កីឡដ្ឋាន Villa តាំងពីថ្ងៃអាទិត្យ ពេលដែលក្រុមថ្មីរបស់ខ្លួនត្រូវបាន Manchester City លត់យ៉ាងទក់សាច់ក្នុងលទ្ធផល ១-៦។

កីឡាករអ្នកចាំទី Pepe Reina
កីឡាករអ្នកចាំទី Pepe Reina

គួរឲ្យដឹងដែរថា Reina ធ្លាប់បង្ហាញខ្លួនឲ្យហង្សក្រហម Liverpool បានចំនួន ៣៩៤ប្រកួត នៅចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៣ មុនពេលរូបគេសម្រេចចិត្តផ្លាស់ទៅ Bayern Munich, Napoli, AC Milan និងចុងក្រោយនេះគឺ Aston Villa៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T