មិនដែលឃើញទេ Chen ប្រកាសយកប្រពន្ធ បែរជាតម្លៃស្តុកSM ឡើងស្រឺតៗទៅវិញ!

//s5.kh1.co/17/172b821bfab20247b27d56a675dec6f2d7f4390c.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

នេះជាសញ្ញាវិជ្ជមានមួយ ដែលអាចបញ្ជាក់បានថា ហ្វេនKpopបច្ចុប្បន្ននេះ គឺមានភាពចាស់ទុំជាងមុនហើយ ជាពិសេសគឺEXO-L តែម្តង ដែលពួកគេមិនបានមានការខឹងសម្បារឡើយ ប៉ុន្តែពួកគេថែមទាំងបានអបអរសាទរចំពោះ Idol របស់ខ្លួន យ៉ាងគួរឲ្យសរសើរថែមទៀតផង។

កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យKpop ដោយកាលពីរសៀលនេះ តារាចម្រៀងប្រុសល្បីឈ្មោះ Chen សមាជិកក្រុម EXO បានប្រកាសថាខ្លួននឹងចូលរោងការជាមួយនឹងមិត្តស្រីជាទីស្រលាញ់របស់លោក ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់​នេះ បើយោងតាមការលើកឡើងរបស់ Chen បានឲ្យដឹងថា លោកជាមួយនឹងមិត្តស្រីមិនមែនជាតារារបស់លោក នឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ ហើយជាពិសេសបច្ចុប្បន្ននេះ លោកនិងមិត្តស្រីរបស់លោក ក៏កំពុងតែមានកូនជាមួយគ្នាថែមទៀតផងដែរ។

Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen នឹងមិត្តស្រី
Chen នឹងមិត្តស្រី

តួយ៉ាង ក្រោយពីឮដំណឹងនេះ ក៏បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ហើយពួកគេក៏មានចូលរួមអបអរសាទរចំពោះ Chen ផងដែរ។

ដោយឡែក អ្វីដែលសឹងតែមិនគួរឲ្យជឿជាងនេះទៅទៀតនោះ គឺគេសង្កេតឃើញថា តម្លៃស្តុករបស់ផលិតកម្ម SM Entertainment ក៏បានលោតឡើងខ្ពស់ជាងមុនរហូតដល់ទៅជា ៩ភាគរយឯណោះ ដែលអាចបញ្ជាក់ថា នេះជាសញ្ញាដ៏ល្អជាទីគប់ចិត្តមួយ ដែលតារាKpop ដ៏ល្បីម្នាក់ប្រចាំក្រុម EXO ប្រកាសថាមានកូន និងកំពុងត្រៀមចូលរៀបការទៅហើយ ក៏អ្នកគាំទ្រមិនបានបញ្ចេញប្រតិកម្មខឹងសម្បារអ្វីឡើយ ប៉ុន្តែពួកគេថែមទាំងបានអបអរសាទរបន្ថែមថែមទៀតផង។ ចំណែកឯតម្លៃស្តុករបស់ផលិតកម្ម ក៏កាន់តែកើនឡើងគួរឲ្យគប់ចិត្តផងដែរ៕

តម្លៃស្តុកបច្ចុប្បន្នរបស់ SM
តម្លៃស្តុកបច្ចុប្បន្នរបស់ SM
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Chen សមាជិកក្រុម EXO
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T