បន្ទុះភ្នំភ្លើងនៅហ្វីលីពីន ធ្វើឲ្យតារា Kpop មួយក្រុមនេះ មិនអាច មកកូរ៉េវិញបានភ្លាមៗ

//s5.kh1.co/59/59caec7fec1821dd7c85ed175bb8c04354c9fa18.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាណិតណាស់ ទៅចូលរួមកម្មវិធីចំពេលហ្វីលីពីន មានបន្ទុះភ្នំភ្លើង! ពេលនេះចង់ត្រលប់មកកូរ៉េវិញភ្លាមៗ ក៏មិនបាន

ហ្វីលីពីន ៖ គ្មានអ្នកណាអាចស្មានដឹងមុនទេថា សុខៗប្រទេសហ្វីលីពីនស្រាប់តែកើតមាន បន្ទុះភ្នំភ្លើងធំមួយ នេះក្នុងតំបន់ ដែលក្បែរៗនឹងទីក្រុង Manilla កន្លែងរៀបចំកម្មវិធី Asian Television Awards ដ៏ធំប្រចាំឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រី Cherry Bullet បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកម្មវិធី Asian Television Awards លើកទី ២៤ នៅឯទីក្រុង Manilla កាលពីថ្ងៃទី ១២ ខែមករា កន្លងទៅនេះ។

នៅក្នុងថ្ងៃដដែល ភ្នំភ្លើង Taal បានចាប់ផ្តើមផ្ទុះភ្លាមៗតែម្ដង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មនុស្សម្នាដែលនៅទីនោះ។

ដើមឡើយក្រុម Cherry Bullet គ្រោងនឹងចាកចេញទៅកូរ៉េវិញ នៅថ្ងៃទី ១៣ ខែមករានេះ ប៉ុន្តែដោយសារតែបន្ទុះភ្នំភ្លើងនេះ បានបង្ករឲ្យមានបញ្ហាកង្វក់ខ្យល់ និងពិបាកក្នុងការហោះហើរ ទើបពួកគេសម្រេចចិត្តលុបចោល ជើងហោះហើរវិញភ្លាមៗ។

សមាជិកក្រុម និងបុគ្គលិករបស់ពួកគេ ត្រូវបានគេរាយការណ៍ថា កំពុងតែស្នាក់នៅក្នុងសណ្ឋាគារ ក្នុងប្រទេសហ្វីលីពីនដដែល ដើម្បីធ្វើការតាមដានស្ថានការណ៍ជាបន្ត រង់ចាំពេលវេលាមានសុវត្តិភាព ត្រលប់មកកូរ៉េវិញ។

យ៉ាងណាមិញ ដោយសារតែបន្ទុះភ្នំភ្លើងនេះ ធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពីតំបន់នោះ ហើយបច្ចុប្បន្ននេះ ប្រទេសហ្វីលីពីនកំពុងត្រៀមទប់ទល់នឹង បន្ទុះភ្នំភ្លើងដែលអាចនឹងកើតឡើងបាន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Cherry Bullet
រូបភាព Cherry Bullet
រូបភាព Cherry Bullet
រូបភាព Cherry Bullet
រូបភាព Cherry Bullet
រូបភាព Cherry Bullet
រូបភាព ភ្នំភ្លើង Taal
រូបភាព ភ្នំភ្លើង Taal
រូបភាព ភ្នំភ្លើង Taal
រូបភាព ភ្នំភ្លើង Taal
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T