ហ្វីលីពីន ៖ គ្មានអ្នកណាអាចស្មានដឹងមុនទេថា សុខៗប្រទេសហ្វីលីពីនស្រាប់តែកើតមាន បន្ទុះភ្នំភ្លើងធំមួយ នេះក្នុងតំបន់ ដែលក្បែរៗនឹងទីក្រុង Manilla កន្លែងរៀបចំកម្មវិធី Asian Television Awards ដ៏ធំប្រចាំឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រី Cherry Bullet បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកម្មវិធី Asian Television Awards លើកទី ២៤ នៅឯទីក្រុង Manilla កាលពីថ្ងៃទី ១២ ខែមករា កន្លងទៅនេះ។
នៅក្នុងថ្ងៃដដែល ភ្នំភ្លើង Taal បានចាប់ផ្តើមផ្ទុះភ្លាមៗតែម្ដង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មនុស្សម្នាដែលនៅទីនោះ។
ដើមឡើយក្រុម Cherry Bullet គ្រោងនឹងចាកចេញទៅកូរ៉េវិញ នៅថ្ងៃទី ១៣ ខែមករានេះ ប៉ុន្តែដោយសារតែបន្ទុះភ្នំភ្លើងនេះ បានបង្ករឲ្យមានបញ្ហាកង្វក់ខ្យល់ និងពិបាកក្នុងការហោះហើរ ទើបពួកគេសម្រេចចិត្តលុបចោល ជើងហោះហើរវិញភ្លាមៗ។
សមាជិកក្រុម និងបុគ្គលិករបស់ពួកគេ ត្រូវបានគេរាយការណ៍ថា កំពុងតែស្នាក់នៅក្នុងសណ្ឋាគារ ក្នុងប្រទេសហ្វីលីពីនដដែល ដើម្បីធ្វើការតាមដានស្ថានការណ៍ជាបន្ត រង់ចាំពេលវេលាមានសុវត្តិភាព ត្រលប់មកកូរ៉េវិញ។
យ៉ាងណាមិញ ដោយសារតែបន្ទុះភ្នំភ្លើងនេះ ធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពីតំបន់នោះ ហើយបច្ចុប្បន្ននេះ ប្រទេសហ្វីលីពីនកំពុងត្រៀមទប់ទល់នឹង បន្ទុះភ្នំភ្លើងដែលអាចនឹងកើតឡើងបាន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕
ទស្សនារូបភាពខាងក្រោម ៖