កប់ណាស់!​​ ប៊្រេនស្បែកលំដាប់ពិភពលោក ECCO បានបើកសម្ពោធជាផ្លូវការហើយនៅអ៊ីអនម៉ល!

//s5.kh1.co/2e/2eb2180c163c360f974ec0a0e175569d9e832c58.jpg
សង្គម

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ECCO ជាម៉ាកលំដាប់ពិភពលោក ល្បីល្បាញខាងស្បែកជើង និងផលិតផលធ្វើពីស្បែកគុណភាពល្អនាំមុខគេ បានបើកហាងថ្មីមួយទៀតបន្ថែមលើហាងលក់ផ្តាច់មុខដែលមានស្រាប់ជាង ២,២៥០ នៅជុំវិញពិភពលោក។

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ECCO ដែលជាម៉ាកស្បែកជើងរបស់ប្រទេសដាណឺម៉ាក មានភាពល្បីសុះសាយពាសពេញពិភពលោក បានបើកហាងដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នៃការបើកសម្ពោធជាផ្លូវការ ដែលមានរយៈពេល ២ ម៉ោងនេះ បានបង្ហាញនូវផលិតផលស្បែកជើងម៉ូតចុងក្រោយយ៉ាងស្រស់ស្អាត និងគួរជាទីចាប់​ចិត្តជូនដល់ភ្ញៀវកិត្តិ​យស ​បណ្តាអ្នកចូលរួម និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត ឲ្យបានឃើញកាន់តែច្បាស់ពីភាពអស្ចារ្យ និងទាន់សម័យនៃផលិតផលមួយនេះ។

កម្មវិធីបើកសម្ភោធហាង ECCO បំបូងបង្អស់នៅកម្ពុជា
កម្មវិធីបើកសម្ភោធហាង ECCO បំបូងបង្អស់នៅកម្ពុជា

ទីតាំងលក់ដំបូងដែលផ្អែកលើគោលគំនិត Prime Outlet ថ្មីរបស់ ECCO ត្រូវបានបង្កើតឡើងយ៉ាងពិសេស​ និងសម្រិតសម្រាំងដោយផ្តល់ជូននូវគ្រប់ផលិតផលរបស់ ECCO ដែលមានគុណភាពខ្ពស់ ធន់ ស្វិត ជាប់ និងប្រើប្រាស់បានយូរអង្វែង ហើយស័ក្តិសមបំផុតសម្រាប់បុរស​​ និងស្រ្តីទាំងឡាយ។

ហាង​ត្រូវបានតុបតែងឡើងដើម្បីដោយធ្វើការរួមបញ្ចូលរវាងភាពស្អាតសាមញ្ញឥតខ្ចោះ ប៉ុន្តែមានអត្ថប្រយោជន៍ច្រើន​ដោយប្រើប្រាស់សម្ភារៈលំនាំបែបប្រទេសតំបន់អ៊ឺរ៉ុបខាងជើងស្របទៅនឹងគោលគំនិតរបស់ម៉ាក ECCO

កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា
កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា

លោក ពុម្ព សូរិយា នាយកគ្រប់គ្រងនៅកម្ពុជាបានមានប្រសាសន៍ថា៖

«ខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងណាស់ ដែលបាននាំមកនូវផលិតផលថ្មី និងបានស្វាគមន៍អតិថិជនថ្មី និងអតិថិជនដែលស្មោះត្រង់ដែលតែងតែគាំទ្រហាងថ្មីរបស់យើងនៅពេលនេះ ហើយខ្ញុំជឿជាក់ថា យើងនឹងក្លាយទៅជាផ្នែកមួយដ៏ជោគជ័យនៃបរិយាកាសអាជីវកម្មក្នុងស្រុករបស់យើងជាក់ជាពុំខានឡើយ»។

សម្តីរបស់លោក ពុម្ព សូរិយា
កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា
កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា

ជាអាជីវកម្មដែលគ្រប់គ្រងបែបលក្ខណៈគ្រួសារផ្តោតលើសិល្បៈហត្ថកម្ម ផលិតករដាណឺម៉ាកបានធ្វើការប្រមូលផ្តុំចំណេះដឹងខាងផ្នែកសិល្បៈហត្ថកម្ម និងជំនាញដ៏មានតម្លៃរបស់ខ្លួនអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។

កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា
កម្មវិធីបើកសម្ពោធហាង ECCO ដំបូងបង្អស់នៅកម្ពុជា

បង្កើតឡើងក្នុងឆ្នាំ១៩៦៣ ក្រុមហ៊ុនបានទទួលជោគជ័យក្នុងការជំរុញការច្នៃប្រឌិតថ្មី បង្កើតរោងចក្រផលិត​ស្បែក​ជើង ​និងផលិតផលស្បែកផ្ទាល់របស់ខ្លួន គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងសឹងតែ ១០០% ដើម្បីធានាឱ្យបាននូវគុណភាពដ៏អស្ចារ្យ។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលិតផលស្បែក ដែលមានគុណភាពខ្ពស់ និងផ្តល់ជូននូវផាសុកភាពប្រកបដោយភាពច្នៃប្រឌិត ECCO ​ផ្តល់ជូននូវផលិតផលជាច្រើនសម្រាប់ក្រុមគ្រួសារទាំងមូល។

សូមអញ្ជើញមកទស្សនាហាង ECCO មានទីតាំងនៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ៕

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T