foodpanda រៀបចំកម្មវិធី Pau-Pau’s Pandaverse (កម្មវិធីថ្លែងអំណរគុណដៃគូសហការ) និងអបអរសាទរខួប 4ឆ្នាំ នៃការដំណើរការនៅកម្ពុជា

//s9.kh1.co/5a/5a731b7a0f2dade78440682a0ebbe4c760e9c685.jpg
សង្គម

 ០៧-កុម្ភៈ-២០២៤ ១ល្ងាច · ៣ ខែមុន

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងទំនិញចាំបាច់ប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកម្មវិធីថ្លែងអំណរគុណទៅដល់ដៃគូអាជីវកម្មបស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។

ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងទំនិញចាំបាច់ប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកម្មវិធីថ្លែងអំណរគុណទៅដល់ដៃគូអាជីវកម្មបស់ខ្លួនជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពី ការប្តេជ្ញាចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួននៅ​ទូទាំង​ប្រទេស រួមជាមួយនឹងការ​អបអរចំពោះ​ការ​គាំទ្រយ៉ាងខ្លាំងក្លា​ ការរួមចំណែកដ៏សំខាន់ និងភាពជោគជ័យដ៏ត្រចះត្រចង់ទាំងឡាយ ដែលបានឆ្លងកាត់រួមគ្នាអស់រយៈពេល 4 ឆ្នាំកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/5a/5a731b7a0f2dade78440682a0ebbe4c760e9c685.jpg

foodpanda បានធ្វើប្រតិបត្តិការនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ 2019 ហើយចាប់តាំងពីពេលនោះមក foodpanda បានពង្រីកសហគមន៍អាជីវកម្មរបស់ខ្លួនជាមួយនឹងភោជនីយដ្ឋានរាប់សិបពាន់កន្លែងតាមរយៈកម្មវិធីកុម្ម៉ង់ម្ហូបអាហារដែលមានក្នុងទូរស័ព្ទដៃ (on-demand delivery platform) ដែលធ្វើឱ្យអតិថិជនទទួលបានអាហារដែលពួកគេចូលចិត្ត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន បានយ៉ាងឆាប់រហ័ស ងាយស្រួល និងសុវត្ថិភាពជាទីបំផុត។

https://s9.kh1.co/__image/w=650,h=434,q=100/ae/aea6d7dfb2ec438562a9d0b19429675c8bba4154.jpg

 កម្មវិធីថ្លែងអំណរគុណដៃគូអាជីវកម្ម ដែលមានឈ្មោះថា "Pau-Pau’s Pandaverse" ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh ហើយបានចាប់ផ្តើមកម្មវិធីជាមួយនឹងវេទិកាពិភាក្សាក្រោមប្រធានបទស្តីពី «តួនាទីនៃថ្នាលដឹកជញ្ជូនតាមតម្រូវការក្នុងប្រទេសកម្ពុជា និងអនាគតនៃការដឹកជញ្ជូនម្ហូបអាហារ»។ លោក ជី សិលា នាយកប្រតិបត្តិនៃ Sabay Digital Media បាន​ដឹកនាំ​ការ​ពិភាក្សា​ ក្នុង​នាម​ជា​អ្នក​សម្របសម្រួល ដោយមាន​វាគ្មិន​ចំនួន​ ៤ រូប អញ្ជើញមកពីឧស្សាហកម្មផ្សេងៗគ្នា រួមមាន៖ លោក Michael Chick នាយកប្រតិបត្តិ Domino Pizza (សិង្ហបុរី និងកម្ពុជា) លោក ហ៊ាន នីរបុត្រ ប្រធានផ្នែកទីផ្សារនៃផ្សារទំនើប ជីប ម៉ុង អ្នកស្រី ស៊ូ មុន្នីពេជ្រ នាយិកាប្រតិបត្តិ Tube Coffee និងលោក លី ម៊ុយហាក់ សហស្ថាបនិក 13th May ដែលបានចូលរួមក្នុងកិច្ចពិភាក្សា ហើយបានចែករំលែកចំណេះដឹងថ្មីៗ និងទស្សនៈសំខាន់ៗអំពីឧស្សាហកម្មម្ហូបអាហារ និងការដឹកជញ្ជូនផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/ba/bae61818c16ec9bf26d331c5a6ae642286778b66.jpg

សេចក្ដីថ្លែងនៅក្នុងកម្មវិធី Pau-Pau’s Pandaverse របស់លោក Achaya BC, Managing Director of  foodpandaប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះដៃគូអាជីវកម្មរបស់យើង សម្រាប់ការជឿទុកចិត្ត ការសហការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងរយៈពេល 4 ឆ្នាំកន្លងទៅនេះ។ កិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើរួមគ្នា ដើម្បីភាពរីកចម្រើននៃឧស្សាហកម្មមួយនេះ ឥឡូវ យើងបានមើលឃើញកាន់តែច្បាស់ហើយពីកំណើនអតិថិជនកាន់តែច្រើនឡើងៗ ប្រើប្រាស់កម្មវិធីកុម្ម៉ង់ម្ហូបអាហារតាមអ៊ីនធឺណិតដែលមានក្នុងទូរស័ព្ទដៃ។ វានឹងមិនអាចកើតមានឡើងទេ ប្រសិនបើគ្មានការគាំទ្រយ៉ាងខ្លាំងក្លាពីដៃគូអាជីវកម្ម និងអ្នកដឹកជញ្ជូនដ៏មានតម្លៃទាំងអស់របស់យើង។ កម្មវិធីកុម្ម៉ង់ម្ហូបអាហារតាមអ៊ីនធឺណិតនៅកម្ពុជា មិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្តូររបៀបដែលយើងទទួលបានសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសប៉ុណ្ណោះទេ ថែមទាំងបាន​ក្លាយ​ជា​ផ្នែកមួយ​ដ៏​មាន​ឥទ្ធិពល និង​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើងទៀតផង។ ស្ថិតក្នុងឱកាស​ដ៏​វិសេស​វិសាលនេះ ខ្ញុំពិតជាមាន​មោទនភាព​ដ៏​ក្រៃលែង និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ យើងរួមគ្នាបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច ដែលនឹងនាំមកនូវភាពរីករាយ និងភាពងាយស្រួល ដល់គ្រប់ក្រុមគ្រួសារទាំងអស់នៅទូទាំងប្រទេសកម្ពុជា​»។

https://s9.kh1.co/__image/w=650,h=434,q=100/73/73acc506f5ae1b28c2e01bf8147537425390f45f.jpg

ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ អ្នក​លក់​ដែល​ជា​ដៃ​គូ​ទាំងអស់ បានទទួលទានអាហារ​ពេល​ល្ងាចប្រកបដោយឱជារស​ដ៏ឈ្ងុយឆ្ងាញ់ និងមានកម្មវិធីប្រគល់ពាន​រង្វាន់ជូនដល់ដៃគូអាជីវកម្មឆ្នើមក្នុងឆ្នាំ 2023 ដែលប្រគល់ដោយលោក Zeyar Mynn, CEO of foodpanda ប្រចាំប្រទេស កម្ពុជា ​ឡាវ មីយ៉ាន់ម៉ា និង Managing Director of foodpanda ប្រចាំប្រទេស មីយ៉ាន់ម៉ា លោក Achaya BC Managing Director of foodpanda ប្រចាំប្រទេសកម្ពុជា និងលោកស្រី Thanyalat Chaleunsouk, Managing Director of foodpanda ប្រចាំ ឡាវ និង Director of Operation foodpanda ប្រចាំប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា។ ពានរង្វាន់ដែលត្រូវប្រគល់ជូនដល់ដៃគូសហការឆ្នើមរួមមាន៖

● Best Performance

● Customers’ Choice

● Best Operational Excellence

● Best Late-Night Champion

● Growth Champion

● Top Trending Restaurant

● Top Local Hero

● Best Partner on Pick-up Vertical●  Top Acquisition on Pro

● Best Long-term Partner

https://s9.kh1.co/__image/w=650,h=434,q=100/21/21cac26a3cdfd3c2502a3ec3c233fdc4114ccba3.jpg

អំពី foodpanda

foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅអាស៊ី ដែលប្តេជ្ញាចំពោះអតិថិជនឲ្យទទួលបានអាហារ គ្រឿងទេស និង​ទំនិញជាច្រើន​សន្ធឹក​សន្ធាប់ទៀត​យ៉ាង​ឆាប់​រហ័ស និងយ៉ាងងាយស្រួលជាទីបំផុត។ ដំណើរការដោយបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda កំពុងនាំមុខគេក្នុងកំណើនពាណិជ្ជកម្មយ៉ាងរហ័សនៅទូទាំងតំបន់ ជាមួយនឹងបណ្តាញដៃគូលក់រាយរបស់ខ្លួន ដើម្បីផ្តល់ជម្រើសតាមតម្រូវការបន្ថែមទៀតដល់មនុស្សរាប់លាននាក់សម្រាប់ជម្រើសដឹកជញ្ជូនម្ហូបអាហារ។ foodpanda ប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារនៅអាស៊ី សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូនអាហារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com

https://s9.kh1.co/__image/w=650,h=434,q=100/77/779dae6ec4be068fdf158d3c938bd8d8ebd68b6c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/68/68fadbd04803cc40e53864b2c1a5da44097c1b72.jpg
https://s9.kh1.co/__image/w=650,h=434,q=100/68/68b0c4847ee8a551dc5d64bfc5391f327c75bbc9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9f/9f2049fde0a7e28d4c937efd89a1dc5fab17a79a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d0/d09e2c0a3d96567cbcb7b3f6f44b5b2359b3bd64.jpg
https://s9.kh1.co/__image/w=650,h=434,q=100/77/771e3f1be8aef19dd7a9edccd161d93ed1f2b65d.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T