Sean និយាយអ្វីខ្លះ? នៅពេលគេថា ខ្លួនជាជនទី៣ ដែលធ្វើឲ្យ Peak និងTod បែកគ្នា

//s5.kh1.co/69/696ebeadd0bc12092b6a79f9d70c121aed9f9e3b.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងថៃ លោក Sean Jindachot បកស្រាយរឿងជនទី ៣ រវាងគូស្នេហ៍របស់តារាសម្ដែងស្រី Peak និង លោក​ Tod ដែលធ្វើឲ្យអ្នកទាំងពីរត្រូវចែកផ្លូវគ្នា។

ថៃ៖ Sean Jindachot គឺជាតារាសម្ដែងថៃមួយរូប ដែលមានភាពល្បីល្បាញនៅក្នុងវិថីសិល្បៈ មានភាពស្រស់សង្ហា និងអាចធ្វើឲ្យទាក់ចិត្តហ្វេនៗនារីជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏មានការភ្ញាក់ផ្អើលមួយ ដែលភ្លាមៗនោះ Sean Jindachot ត្រូវបានគេមើលឃើញថាជា ជនទី ៣ ដែលបណ្តាលឱ្យគូស្នេហ៍ របស់តារាសម្ដែងស្រី នាង Peak និង លោក Tod មានការអាក់អន់ចិត្តដល់ថ្នាក់ត្រូវចែកផ្លូវគ្នា។ បន្ទាប់ពីមានដំណឹងលេចលឺថា ឥលូវនេះទំនាក់ទំនងរវាង Peak និង Tod ហាក់ដូចជាមិនអាចបន្តទៅមុខបានទៀតទេ ធ្វើឲ្យមានការសង្ស័យដល់អ្នកគាំទ្រថា តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដចំពោះពួកគេទាំងពីរនាក់ ។

កាលពីពេលថ្មីៗនេះ លោក Sean Jindachot ដែលត្រូវបានគេសង្ស័យថាជាជនដៃទី ៣ នោះ ដោយសារតែនៅពេលក្រោយៗមកនេះ លោក Sean មានភាពស្និទ្ធស្នាលជាមួយនឹងខាងស្រី ព្រោះថាអ្នកទាំងពីរមានឱកាសធ្វើការជាមួយគ្នាក្នុងរឿងថ្មីផងដែរ ។

Sean​ Jindachot បានចេញមកបកស្រាយរឿងដែលថា រូបលោក គឺជាជនទី ៣ នោះ ឥឡូវនេះ លោកក៏បានប្រាប់ថា ខ្លួនលោក និង Peak គ្រាន់តែជាមិត្តភក្តិដ៏ល្អនឹងគ្នាតែប៉ុណ្ណោះ ហើយលោកក៏បានប្រាប់ទៀតថា រូបលោកក៏មិនបានដឹងថាពួកគេទាំងពីរបែកគ្នានោះទេ ព្រោះនាងក៏មិនដែលប្រាប់ពីរឿងផ្ទាល់ខ្លួនរបស់នាងមករូបលោកដែរ។ តើបញ្ហាបេះដូងរបស់ភាគីម្ខាងទៀតទៅជាបែបណាវិញ? ព្រោះពេលនេះនៅមិនទាន់មានអ្នកណាដឹងនៅឡើយទេថាមានរឿងអ្វីកើតឡើង ហើយក៏មិនមានការសម្ភាសន៍អ្វីដែរដោយសារតែគិតថាវាជារឿងផ្ទាល់ខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

Sean Jindachot
Sean Jindachot
 Peak
 Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Sean និង Peak
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T