- នគរបាលចរាចរណ៍ រងការរិះគន់បានត្រឹម តែយកលុយ មិនគិតពីសុវត្ថិភាព ចរាចរណ៍

បាត់ដំបងៈ រថយន្តដឹកទំនិញលើសទម្ងន់សំពីង សំពោង មួយគ្រឿង ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះ ខេត្តបន្ទាយមានជ័យ បានផ្ទុះកង់ខាងក្រោយ បណ្តាលឲ្យក្រឡាប់ច្រងាងតាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិ-ឃុំ អុរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាវេលាម៉ោង ១១ និង៣០នាទីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ០១៣ តែជា សំណាងល្អមិនបណ្តាលឲ្យ នរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ដែលបានឃើញហេតុការណ៍នេះ ព្រមទាំងថតរូបផ្ញើមកកាន់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថែមទៀតនោះ បានប្រាប់ឲ្យដឹងថា រថយន្តក្រឡាប់ខាងលើនេះ ម៉ាក់ណីសសាន់១បាំងកន្លះ ដឹកទំនិញ យ៉ាងសំពីងសំពោងរួមមានគ្រឿងទេសគ្រប់ប្រភេទ រួមនិងគ្រឿងម៉ាស៊ីនផងដែរ ធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ។ លុះដល់ចំណុចកើតហេតុ ដោយសារតែមិនទ្រ នឹងទម្ងន់ដ៏ធ្ងន់ តាមអំណាចនៃការចង់ បានលុយរបស់ម្ចាស់បាននោះ រថយន្តនេះបានផ្ទុះបែកកង់ខាងក្រោយបោកខ្លួនទៅនិងថ្នល់ទៅមុខលែងរួច វាជា សំណាងល្អមួយដែរ មិនបណ្តាលឲ្យអ្នកបើកបរ ឬអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀតរងគ្រោះថ្នាក់ក្នុងហេតុ ការណ៍នេះទេ។

ការក្រឡាប់រថយន្តដែលដឹកលើសទម្ងន់នេះ ធ្វើឲ្យផ្ទុះនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា នេះបណ្តាលមកពី ការលោភលន់របស់អ្នករកស៊ីដឹកទំនិញ ដែលចង់ចំ ណេញរហូតដាច់ចំណង តែអ្វីដែលកាន់តែខុសធ្ងន់ទៀត គឺ សមត្ថកិច្ចអនុវត្តន៍ច្បាប់ ដែលឆ្ងាញ់នឹងលុយ១ម៉ឺន-២ម៉ឺនរៀលរបស់ក្រុមអ្នកជំនួញ មិនព្រមអនុវត្តន៍ ច្បាប់បណ្តែត បណ្តោយឲ្យដឹកទាំងបំពានច្បាប់ ជាពិសេសប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែនកាលពីពេល ថ្មីៗ។ នេះចាត់ទុកថា ជាសំណាងហើយ ដែលការក្រឡាប់នេះ ធ្វើឲ្យខូចខាតតែទំនិញ មិនបង្កគ្រោះថ្នាក់ដល់អ្នក បើកបរ ឬអ្នកធ្វើដំណើរដទៃនោះទេ បើសិនជាមានអ្នករងគ្រោះថ្នាក់វិញនោះ កំហុសដ៏ធំបំផុត គឺមន្រ្តីនគរបាល ចរាចរណ៍ នេះហើយ ព្រោះមិនព្រមអនុវត្តន៍ច្បាប់ ជាថ្នូរនឹងលុយកាក់ ១ម៉ឺន-២ម៉ឺនរៀល របស់ក្រុមឈ្មួញ អនុ ញ្ញាតឲ្យបើកបរទាំងគ្រោះថ្នាក់បែបនេះ។

ក្នុងប្រទេសកម្ពុជាគ្រាន់តែរយៈពេលជាង ២ខែដើមឆ្នាំ២០១៣នេះ មនុស្សជិត៦០០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង ១ពាន់នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរ ដែលកើតមានស្ទើរតែរាល់ថ្ងៃ។ គ្រោះ ថ្នាក់ចរាចរណ៍មួយចំនួនកើតឡើង ព្រោះតែការបើកបរមិនគោរពច្បាប់ បើកបរលើសល្បឿនកំណត់ និងមួយ ចំណែកធំទៀត ក៏ព្រោះតែការដឹកលើសទម្ងន់នេះដែរ ក្រុមប្រជាពលរដ្ឋបានសម្តែងសេចក្តីសង្ឃឹមជាថ្មីថា គ្រប់ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនគរបាលចរាចរណ៍ នឹងពិនិត្យឡើងវិញ កុំយកលុយបន្តិចបន្តួច គ្រាន់តែគ្រប់ការផឹក សប្បាយពេលរាត្រី បណ្តោយឲ្យជីវិត ប្រជាពលរដ្ឋកម្ពុជា បន្តស្លាប់លើដងវិថី ព្រោះតែការមិនអនុវត្តន៍ច្បាប់របស់ ខ្លួនទៀតនោះ។

ទោះបីជាយ៉ាងណា ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ បានបញ្ចេញនូវប្រតិបត្តិ ការរបស់ខ្លួនជាច្រើន ចាត់វិធានការលើម្ចាស់រថយន្តដែលដឹកទំនិញសំពីងសំពោង ដូច្នេះកម្លាំងសមត្ថកិច្ចតាម បណ្តាខេត្ត និងតំបន់ដទៃ ទៀតនឹងធ្វើដូចគ្នានេះ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]