មួយជើងលើដំបូលទូក ប្រឡោះជើងខ្សែការពារចូលទីល្អណាស់! Man UTD លត់យ៉ាងចាស់ដៃយប់មិញ (មានវីដេអូ)

//s5.kh1.co/b5/b52f89fe09ee416c9e92c13f7dee67c503e3e4fc.jpg
កីទ្បា

 ១២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD ៤-0 Norwich City

អង់គ្លេស៖ ការប្រកួតសប្ដាហ៍ទី២២ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Norwich City ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង ៧ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Man UTD និង Norwich
ការប្រកួតរវាង Man UTD និង Norwich

ចប់ការប្រកួត ៩០នាទី Man UTD បានយកឈ្នះ Norwich ក្នុងលទ្ធផល ៤-0។ ៤គ្រាប់របស់កូនក្រុមលោក Ole Gunnar Solskajer កាលពីយប់មិញរកបានដោយខ្សែប្រយុទ្ធ Marcus Rashford ចំនួន២គ្រាប់, Anthony Martial ១គ្រាប់ និងគ្រាប់ចុងក្រោយធ្វើបានសម្រេចដោយការស៊ុតជើងឆ្វេងពីលើដំបូលទូក និងប្រឡោះជើងខ្សែការពារចូលទីយ៉ាងល្អរបស់កីឡាករវ័យក្មេង Mason Greenwood។

ការប្រកួតរវាង Man UTD និង Norwich
ការប្រកួតរវាង Man UTD និង Norwich
ចំណែកឯលទ្ធផល ៦គូផ្សេងទៀតកាលពីថ្ងៃសៅរ៍ម្សិលមិញបានបញ្ចប់ទៅដោយ៖

Crystal Palace 1-1 Arsenal

Chelsea 3-0 Burnley

Everton 1-0 Brighton & Hove Albion

Leicester City 1-2 Southampton

Wolverhampton Wanderers 1-1 Newcastle United

Spurs 0-1 Liverpool

បច្ចុប្បន្ន Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌ Premier League មាន ៣៤ពិន្ទុ ក្រោយលេខ ២២ប្រកួត ឈ្នះ៩ ស្មើ៧ និងចាញ់៦ ខណៈ Norwich ស្ថិតនៅបាតតារាងលេខ២០ លេង២២ប្រកួត មានត្រឹម ១៤ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

ចង់ឃើញថា គ្រាប់ទី៤របស់ Man UTD ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T