មកមើលរូបភាពដ៏កម្ររបស់កំលោះសង្ហា Mik Thongraya ដែលគ្រប់គ្នា មិនធ្លាប់បានឃើញពីមុនមក!

//s5.kh1.co/61/6157caf26cf5827906d30f4760b0b0f4af1fdb06.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ ​Mik សង្ហាយ៉ាងហ្នឹងហើយ តែបើងាកទៅមើលរូបភាពប៉ុន្មានសន្លឹក របស់លោកកាលនៅពីក្មេងកាន់តែគួរឲ្យស្រលាញ់ទៅទៀត

ថៃ៖ ចំពោះប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ប្រាកដជាបានជ្រាបហើយថា កន្លងមកកំពូលតារាសម្តែងប្រុស មុខស្រទន់មានមន្តស្នេហ៍ Mik Thongraya ដែលលោកគឺជាតារាសម្ដែងប្រុសម្នាក់មានភាពល្បីល្បាញខ្លាំង ក្នុងសង្គមសិល្បៈថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលបច្ចុប្បន្ននេះ លោក Mik Thongraya ចូលរួមសម្ដែងឲ្យប៉ុស្តិ៍ទូរទស្សន៍ លេខ ៧ ដែលលោកក៏ជាតារាសម្ដែងប្រុសឆ្នើមជួរមុខផងដែរ។ មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ បើនិយាយពីរូបសម្បត្តិវិញ លោកមានភាពសង្ហាខ្លាំង ព្រមទាំងមានកម្ពស់ខ្ពស់ថែមទៀតផង។

ទន្ទឹមនឹងនេះដែរ ប្រិយមិត្ត ព្រមទាំងបណ្ដាហ្វេនៗរបស់លោក ប្រហែលជាមិនដែលបានដឹង នឹងបានឃើញនោះទេ ពីរូបភាពដ៏កម្ររបស់លោកកាលនៅពីក្មេង ហ្វេនៗធ្លាប់តែឃើញលោកមានភាពសង្ហាបែបនេះ ចុះទម្រាំរូបភាពលោកកាលនៅពីក្មេងវិញ ច្បាស់ជាមិនឲ្យចាញ់លោកក្នុងពេលបច្ចុប្បន្ននោះទេ។

ជាក់ស្ដែង ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ Mik កាលពីនៅកុមារភាព ក៏ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលមើលទៅលោកពិតជាគួរឲ្យស្រលាញ់ ក្នាញ់ និងសង្ហាតាំងតែពីក្មេងតែម្ដង ជាហេតុធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រ និងស្នេហាតារាប្រុសរូបនេះ កាន់តែជ្រួលជ្រើម និងសរសើរពីលោកមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T