អូយ! Mark អៀនទៀតហើយ ថ្ងៃការ Mew អ្នកដែលចាប់ផ្កាបានគឺ Kimberly សង្ស័យតែមានដំណឹងល្អឆាប់ៗទេមើលទៅ (មានវីដេអូ)

//s5.kh1.co/bf/bf754f0e79b330fd8a551986362b8852b34ff11c.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកដែលចាប់ផ្កាបានគឺ Kimberly ចឹងអ្នកបន្ទាប់អាចនឹងជា Mark និង Kimberly​ ឬអត់? មានតែចាំតាមដានទាំងអស់គ្នាថាពីរអ្នកនេះសម្រេចចិត្តរៀបការពេលណា

ថៃ៖​ គួរឲ្យកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាថៃជាច្រើន បានបង្ហាញនូវមុខគូស្នេហ៍ របស់ខ្លួនជាសាធារណៈ ដើម្បីឲ្យមហាជន​ អ្នកគាំទ្ររបស់ពួកគេបានដឹង។ ដោយគូស្នេហ៍ខ្លះ ក៏ត្រូវបានហ្វេនៗមួយចំនួន ប្រឆាំងមិនឲ្យស្រលាញ់គ្នា តែគូស្នេហ៍ខ្លះទៀតក៏មានហ្វេន ជួយអបអរសាទរ​ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ជាថ្ងៃដែលតារាស្រីជួរមុខរបស់ថៃ Mew Nittha នាងបានរៀបការ ដែលមើលទៅមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងនោះដែរ គេបានឃើញមានតារាល្បីៗជាច្រើន បានមកចូលរួមអបអរសាទរ ថ្ងៃរៀបការរបស់ Mew ហើយសិល្បៈករ សិល្បៈការិនីខ្លះ ក៏បានមកជាមួយនឹងស្នេហ៍របស់ខ្លួនផងដែរ។

គេតែងតែនិយាយថា​ បើពេលនរណាម្នាក់ចាប់បានបាច់ផ្កាពីកូនកំលោះក្រមុំ អ្នកនោះអាចនឹងបានរៀបការបន្ទាប់ពីពួកគេ។ ចង់ដឹងមែនទេថាជានរណា? អ្នកដែលចាប់បានបាច់ផ្កាក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ Mew គឺជា Kimberly ដែលមើលទៅនាងពិតជាមានភាពសប្បាយរីករាយ លាយឡំ នឹងការអៀនខ្មាសផងដែរ ដែលមិត្តរួមអាជីពបានបង្ខំឲ្យ Kimberly យកផ្កានោះទៅឲ្យ Mark ។

គេក៏នឹងចាំតាមដានទាំងអស់គ្នាថា Kimberly និង Mark អាចនឹងសម្រេចចិត្តរៀបការនៅពេលណានោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Kimberly
Kimberly
Kimberly
Kimberly
Kimberly និង Mark ក្នុងថ្ងៃរៀបការ Mew
Kimberly និង Mark ក្នុងថ្ងៃរៀបការ Mew
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T