ហ្វេនៗ កំពុងបារម្ភ សុខភាពផ្លូវចិត្តរបស់ Goo Hye Sun ក្រោយឃើញបង្ហោះបែបនេះ

//s5.kh1.co/7a/7aea8f7d0cde8bfd3a9f9c93913d91ec38b339f0.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រហែលជា Goo Hye Sun មានជំងឺបាក់ទឹកចិត្ត និងត្រូវការ អ្នកដែលអាចជួយដោះស្រាយបញ្ហាឲ្យនាង ពីរឿងនេះ។

កូរ៉េខាងត្បូងៈ ប្រិយមិត្តដឹងហើយថា តារាសម្តែង Goo Hye Sun ដែលនាងជាតារាស្រី មានប្រជាប្រិយភាពខ្លាំង ដោយពេលនេះ នាងមានការលែងលះជាមួយស្វាមីរបស់នាងហើយ ជាមួយនឹងហេតុផល រស់នៅមិនចុះសម្រុងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីនេះ មានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនៗរបស់នាងជាច្រើន ក្រោយឃើញនាងបង្ហោះសារមួយ ព្រមទាំងរូបភាពមើលទៅទឹកមុខនាងដូចជាមានភាពក្រៀមក្រំខ្លាំង។

តារាស្រីរូបនេះ បានបង្ហោះរូប Selfie កាលពីម្សិលមិញនេះ ដោយបានភ្ជាប់នៅសារខ្លីមួយដែលបាននិយាយថា៖

 ខ្ញុំជាអ្នកស្វែងរកការយកចិត្តទុកដាក់ សូមមេត្តាស្រលាញ់ខ្ញុំផង ” ។ 

សម្តីនាង

ក្នុងនោះ ហ្វេន បានដឹងហើយថា បច្ចុប្បន្ននេះនាងកំពុងជួបបញ្ហាជាច្រើនដែលគ្រប់គ្នាមិនបានដឹង ថានាងអាច នឹងជួបរឿងអ្វីខ្លះ បន្ទាប់ពីមានការលែងលះគ្នាជាមួយស្វាមី ។ យ៉ាងណាមិញ បើមើលទៅតាមរូមថត នឹងកែវភ្នែករបស់នាង នាងប្រហែលជាហត់នឿយ នឹងរឿងអ្វីម្យ៉ាង ដែលយើងមិនអាចដឹងបាន ក្នុងនោះដែរក៏មានហ្វេនៗរបស់នាង បាននិយាយទៅកាន់នាងថា៖

“ សូមឲ្យនាងកុំបន្តលេង Instagram ហើយឲ្យនាងទៅរកគ្រូពេទ្យខាងជ្លូវចិត្តដើម្បីតាមដានព្យាបាល ”“ ប្រហែលនាង កំពុងតែហៅរកជំនួយ ជួយដោះស្រាយឲ្យនាង​ ”៕

សម្ដីហ្វេន
Goo Hye Sun 
Goo Hye Sun 
Goo Hye Sun
Goo Hye Sun
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T