ចោរប្រ៊េនណាស់! នាំគ្នាឆ្ងល់ ករណីចោរចូល ហាងមាសនៅថៃ មិនយកលុយច្រើន តែ......

//s5.kh1.co/e5/e57bdef9f27660cbe27c16ffd97b37c387cfb41b.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ពាយកាំភ្លើងមកហំណាស់ ហើយប្លន់យមាស គិតជាលុយក្នុងចំនួនល្មមទេ តែមនុស្សដែលត្រូវស្លាប់ មានចំនួន៣នាក់ និងរបួស៤នាក់ មហាជនសង្ស័យគ្រប់គ្នា!

ថៃ៖ កាលពីយប់មិញនេះ នៅក្នុងប្រទេសថៃ មានការផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ បន្ទាប់ពី មានចោរប្លន់មួយរូប បានកាន់កាំភ្លើង មានបំពាក់ប្រដាប់ខ្ទប់សម្លេង ដើរសំដៅទៅហាងលក់មាសមួយ បណ្ដាលឲ្យមនុស្សនៅទីនោះភ័យស្លន់ស្លោ រត់ជាន់ជើងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រោយហេតុការណ៍បានបញ្ចប់ទៅ ចោរកំណាចរូបនោះ បានសម្លាប់មនុស្សអស់៣នាក់ របួស៤នាក់ និងយកមាស គិតជាលុយក្នុងចំនួនល្មមតែប៉ុណ្ណោះ ធ្វើឲ្យអ្នករាល់គ្នាចាប់ផ្ដើមសង្ស័យថា នេះមិនមែនជាករណីប្លន់ទេ អាចជាករណីចង់សម្លាប់មនុស្ស ព្រោះជនដៃដល់ បានធ្វើសកម្មភាពបាញ់យកៗតែម្តង មិនប្រណីដៃ ក្នុងពេលនោះ។

លើសពីនេះ បើមើលតាមរយៈកាមេរ៉ាសុវត្ថិភាព គេឃើញថា បុរសដែលជាជនបង្កហេតុរូបនោះ មិនសមជាចោរទេ ព្រោះគ្រាន់តែស្បែកជើង ដែលរូបគេពាក់ជាប៊្រេនដ៏ល្បី Yezzy មានតម្លៃ១ពាន់ដុល្លារជាងឯណោះ។ 

យ៉ាងណាមិញ ចំពោះរឿងរ៉ាវលម្អិត ជុំវិញហេតុការណ៍នេះ មិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ មានតែចាំតាមដានមើលបន្តទៀតជាមួយគ្នា៕

ចោរចូលហាងមាស
ចោរចូលហាងមាស
ចោរចូលហាងមាស
ចោរចូលហាងមាស
ចោរពាក់ស្បែកជើងប៊្រេនៗ
ចោរពាក់ស្បែកជើងប៊្រេនៗ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T