តោះ! ទៅមើលថាក្រុមជម្រើសជាតិគោព្រៃកម្ពុជា ធ្លាប់មានគ្រូបង្វឹកប៉ុន្មានរូបហើយ

//s5.kh1.co/61/61b8ec0941901cbb8dbf5dc024fb2b22803a1dd3.jpg
កីទ្បា

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

កម្ពុជា៖ វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែមានសន្ទុះគាំទ្រខ្លាំង ខណៈក្រុមជម្រើសជាតិគោព្រៃកម្ពុជាបាននឹងកំពុងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺការបំបែកកំណត់ត្រាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងកាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix G. Dalmas។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Felix G. Dalmas
  លោក Felix G. Dalmas

ថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់គ្រូបង្វឹកទាំងអស់ដែលធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ បើតាមគេហទំព័រ Wikipedia ក្រុមបាល់ទាត់ជម្រើសជាតិមកទល់នឹងបច្ចុប្បន្នមានគ្រូបង្វឹកចំនួន១១រូបហើយ ដោយខ្លះធ្លាប់ដឹកនាំ២លើក ខ្លះ៣លើកក៏មាន។ គ្រូបង្វឹកទាំង ១១រូបនោះរួមមាន៖

  • ១. លោក Vladimir Mirka សញ្ជាតិឆេក ដឹកនាំចន្លោះឆ្នាំ ១៩៦៥-១៩៦៧
  • ២. លោក Joachim Fickert សញ្ជាតិអាល្លឺម៉ង់ ដឹកនាំចាប់ពីខែមិថុនា ឆ្នាំ១៩៩៦ ដល់ខែមករា ឆ្នាំ២០០៣
  • ៣. លោក សំ សារ៉ាន់ សញ្ជាតិកម្ពុជា ដឹកនាំកំឡុងឆ្នាំ២០០៣ ដល់ខែមិថុនា ឆ្នាំ២០០៥
  • ៤. លោក Scott O’Donnell សញ្ជាតិអូស្រ្តាលី ដឹកនាំ២លើក លើកទី១ (ចាប់ពីខែកក្កដា ឆ្នាំ២០០៥ ដល់ខែធ្នូ ឆ្នាំ២០០៧) និងលើកទី២ (ចាប់ពីខែមិថុនា ឆ្នាំ២០០៩ ដល់ ខែសីហា ឆ្នាំ២០១០)
  • ៥. លោក Yoo Kee-heung សញ្ជាតិកូរ៉េខាងត្បូង ដឹកនាំចាប់ពីខែធ្នូ ឆ្នាំ២០០៧ ដល់ខែកក្កដា ឆ្នាំ២០០៨
  • ៦. លោក ប្រាក់ សុវណ្ណារ៉ា សញ្ជាតិកម្ពុជា ធ្លាប់ដឹកនាំចំនួន៣ដង លើកទី១ (កក្កដា ២០០៨ ដល់ ឧសភា ២០០៩) លើកទី២ (ធ្នូ ២០១២ ដល់ កញ្ញា ២០១៣) និងលើកទី៣ ដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន (តុលា ២០១៧ ដល់ សីហា ២០១៨)
  លោក ប្រាក់ សុវណ្ណរ៉ា
  លោក ប្រាក់ សុវណ្ណរ៉ា
  • ៧. លោក Lee Tae-hoon សញ្ជាតិកូរ៉េខាងត្បូង ធ្លាប់ដឹកនាំចំនួន២ដង លើកទី១ (សីហា ២០១០ ដល់ ឧសភា ២០១២) និងលើកទី២ (កញ្ញា ២០១៣ ដល់ មីនា ២០១៧)
  លោក Lee Tae-hoon
  លោក Lee Tae-hoon
  • ៨. លោក ហុក សុចិត្រា សញ្ជាតិកម្ពុជា ដឹកនាំបានរយៈពេល៣ខែ ចន្លោះពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១២
  លោក ហុក សុចិត្រា
  លោក ហុក សុចិត្រា
  • ៩. លោក Kazunori Ohara សញ្ជាតិជប៉ុន ដឹកនាំបណ្ដោះអាសន្នកំឡុងខែមេសា ឆ្នាំ២០១៥
  • ១០. លោក Leonardo Vitorino សញ្ជាតិប្រេស៊ីល ដឹកនាំក្រុមគោព្រៃបានរយៈពេល ៧ខែ ចន្លោះពីខែមីនា ដល់ខែតុលា ឆ្នាំ២០១៧
  លោក Leonardo Vitorino
  លោក Leonardo Vitorino
  • ១១. លោក Felix G. Dalmas សញ្ជាតិអាហ្សង់ទីន ចូលមកកាន់តំណែងកាលពីខែសីហា ឆ្នាំ២០១៨ និងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន។
  លោក Felix G. Dalmas
  លោក Felix G. Dalmas

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅឆ្នាំ២០២០ នឹងត្រូវហោះទៅជួបម្ចាស់ផ្ទះបារ៉ែន ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលការប្រកួតនោះនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T