រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្គូពី ពណ៌សលាយលឿង ចេញពីលក់ដូរនៅផ្សារទំនើបសូរិយា ត្រឡប់ទៅផ្ទះវិញជិតដល់ផ្ទះហើយ ស្រាប់តែត្រូវជនសង្ស័យ៣នាក់ ជិះតាមបុកពីក្រោយដួល ហើយដកកាំភ្លើងខ្លីភ្ជង់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។ ករណីប្លន់យកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៦ មីនា ២០១៣ នៅតាមផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមស្ត្រីរងគ្រោះឈ្មោះឈន ស្រីទូច អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារទំនើបសូរិយា ស្នាក់នៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ខណៈពេលនាងជិះម៉ូតូស្គូពី ពណ៌សលាយលឿង ចេញពីលក់ដូរនៅផ្សារទំនើបសូរិយា មានជនសង្ស័យ៣នាក់ជិះម៉ូតូស្គូពី មិនចាំពណ៌ ជិះតាមរូបគាត់តាំងពីផ្សារថ្មីរហូតមក ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ទេ លុះមកជិតដល់ផ្ទះ ហើយជាកន្លែងផ្លូវស្ងាត់ស្រាប់តែ ជនសង្ស័យជិះម៉ូតូបុកពីក្រោយ បណ្តាលឱ្យដួលរួចដកកាំភ្លើងខ្លីភ្ជង់នាងប្លន់ យកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]