ចុម មុខក្មួយស្រីPat Napapa ស្អាតប៉ុណ្ណឹងហើយ នៅដឹកដៃក្មួយទៅកែទៀត

//s5.kh1.co/8e/8eea03c0c568575256862e20da10c42df3344f42.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មួយស្រីរបស់ Pat Napapa ទៅវះកាត់នៅកូរ៉េ

ថៃ៖ មានអ្នកគាំទ្រជាច្រើន​ពិតជាមានការងឿងឆ្ងល់ថា​ តើអ្នកម្តាយដ៏ស្រស់ស្អាតម្នាក់នេះ ដែលជាតារាសម្ដែងថៃមួយរូប Pat napapa បាននាំក្មួយស្រីរបស់គាត់ឈ្មោះ Natt Chattanan ធ្វើការវះកាត់ នៅប្រទេសកូរ៉េ។ បន្ទាប់ពីមានការបង្ហោះរូបថតជាមួយនឹងវេជ្ជបណ្ឌិតនៅគ្លីនិកវះកាត់ ក្នុងនោះ នាង Natt ដែលជាក្មួយស្រីរបស់ Pat Napapa ស្លៀកពាក់ខោអាវអ្នកជំងឺពណ៌បៃតង ត្រៀមខ្លួនទទួលការវះកាត់យ៉ាងពេញលេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះដែរ ក៏មានការបង្ហាញបទសម្ភាសន៍ជាមួយនឹង Pat Napapa ក្នុងការបើកចំហអំពីបញ្ហាមួយនេះ។ ដោយនាង Pat Napapa  បានបង្ហើបឱ្យដឹងថា ក្មួយស្រីរបស់នាងបានធ្វើវិធីសម្រកទំងន់ជាច្រើនរួមមាន ការធ្វើលំហាត់ប្រាណ  ជួលគ្រូបង្វឹកខណៈពេលដែល ញ៉ាំអាហារតិចជាងមុនទៅទៀត ប៉ុន្តែនៅតែមិនស្គមដូចអ្វីដែលបានគិតទុក ដូច្នេះទើបសម្រេចចិត្តទៅប្រទេសកូរ៉េដើម្បីធ្វើការវះកាត់ តែលទ្ធផលនឹងចេញមកបែបណានោះ ត្រូវរង់ចាំមើលសិនហើយ។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា Pat Napapa ថា តើនាងចាប់អារម្មណ៍នឹងការវះកាត់ដែរឬទេ?  Pat Napapa បានឆ្លើយតបវិញថា នាងខ្លាចមុខរបួសណាស់ ហើយក៏ខ្លាចផងដែរថាបើមាន​ការផ្លាស់ប្តូរ វានឹងមិនអីទេមែនទេ? ពួកគេមានអារម្មណ៍ថា ការវះកាត់នៅប្រទេសកូរ៉េ ពួកគេមិនអាចធ្វើតាមនិន្នាការរបស់ពួកគេបានទេ ដោយសារតែការវះកាត់ មាននិន្នាការ ឧទាហរណ៍ ដូចជា មានមុខតូច ប៉ុន្តែបច្ចុប្បន្ននេះ និន្នាការនេះបានផ្លាស់ប្តូរឱ្យមានថ្ពាល់ជំនួសវិញ ដូច្នេះពួកគេគិតថាពួកគេនឹងស្រស់ស្អាត និងសមទៅតាមស្ទាយ៍របស់ពួកគេផងដែរ។

តែយ៉ាងណា​ Pat Napapa ក៏បានប្រាប់ថា នាងមិនចង់វះកាត់កែសម្ផស្សអ្វីទៀតទេ ចង់បានដូចឥឡូវនេះគឺល្អបំផុត គឺសុំតែមានស្បែកស្អាតបានហើយ សម្រាប់ភ្នែក និងច្រមុះ គឺវាគ្មានបញ្ហាអ្វីនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Pat Napapa និងក្មួយស្រី
Pat Napapa និងក្មួយស្រី
Pat Napapa និងក្មួយស្រី
Pat Napapa និងក្មួយស្រី
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T