តើអ្នកធ្លាប់ដឹងអ្វីខ្លះពីកូនរបស់អ្នក រាប់ទាំងអត្ដចរិត ទម្លាប់ និងការលូតលាស់របស់ពួកគេ? សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងនាំមកនូវគន្លឹះសំខាន់សម្រាប់មាតាបិតានៅខែមករា និងកុម្ភៈ ឆ្នាំ២០២០ នេះ!

//s5.kh1.co/56/56591ba61bcb470e7e0112212fcf175a97b99f5e.jpg
សង្គម

 ០៦-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើអ្នកធ្លាប់ដឹងអ្វីខ្លះពីកូនរបស់អ្នក? តើអ្នកបានចំណាយពេលជាមួយពួកគេទៅលើសកម្មភាពអ្វីខ្លះក្នុង១ថ្ងៃ? ធ្លាប់ចាប់អារម្មណ៍ពីការលូតលាស់ និងការប្រែប្រួលរបស់ពួកគេដែរអត់? រាប់ទាំងអត្ដចរិត កាយវិការ ទម្លាប់ តម្រូវការ ជាពិសេសការទំនាក់ទំនងរវាងឪពុកម្ដាយនិងកូននាពេលសម័យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងធ្វើឡើងនៅទីតាំងសាលាអន្ដរជាតិធំចំនួន១០ ក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យមាតាបិតាមានការរៀបចំផែនការល្អក្នុងចិញ្ចឹម និងអប់រំកូនប្រកបដោយប្រសិទ្ធិភាព រួមជាមួយវិធីសាស្ដ្រ និងព័ត៌មានសំខាន់ៗពីអាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍន៍ និងការយល់ដឹងរបស់កុមារ។

កម្មវិធីសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”
កម្មវិធីសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”

សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងមានការចូលរួមពិភាក្សាពីវាគ្មិនកិត្ដិយសដែលមានបទពិសោធន៍ជាច្រើនឆ្នាំពី វេជ្ជបណ្ឌិត អ្នកចិត្ដសាស្ដ្រ និងនាយកសាលាលើប្រធានបទសំខាន់ៗដូចជា៖
• យល់ដឹងពីការវិវឌ្ឍ តម្រូវការ និងចំណង់ចំណូលចិត្ដកូន
• បណ្ដុះទម្លាប់ និងឥរិយាបថល្អរបស់កូន
• ដោះស្រាយបញ្ហាកូនរឹង មិនស្ដាប់បង្គាប់
• វិធីសាស្ដ្របង្កើនភាពឆ្លាតវៃ និងគំនិតច្នៃប្រឌិតរបស់កូន
• វិធីសាស្រ្ដដោះស្រាយ និងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិច
• បង្កើនទំនាក់ទំនងល្អនិងទំនុកចិត្ដរបស់កូនអ្នក
• អាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍន៍ និងការយល់ដឹងរបស់កុមារ សិក្ខាសាលាស្តីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងធ្វើឡើងចាប់ពីម៉ោង៩ព្រឹក ដល់១២ថ្ងៃត្រង់ នៅទីតាំងនិងថ្ងៃដូចខាងក្រោម៖

* ថ្ងៃទី12 មករា ២០២០ (នៅសាលាអន្ដរជាតិ Singapore Cambodia International Academy - SCIA)
* ថ្ងៃទី18 មករា ២០២០ (នៅសាលាអន្ដរជាតិ Shoudu Bilingual International School)
* ថ្ងៃទី1 កុម្ភៈ ២០២០ (នៅសាលាអន្ដរជាតិ Eco International School)
* ថ្ងៃទី8 កុម្ភៈ ២០២០ (នៅសាលាអន្ដរជាតិ Bluebird British International School in Phnom Penh)
* ថ្ងៃទី16 កុម្ភៈ ២០២០ (នៅសាលាអន្ដរជាតិ Footprints International School)
* រួមជាមួយសាលាអន្ដរជាតិជាច្រើនផ្សេងទៀត។

កម្មវិធីសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”
កម្មវិធីសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”

សម្រាប់មាតាបិតាដែលចាប់អារម្មណ៍ អាចចូលរួមដោយឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះតាមរយៈបារកូដខាងក្រោម ឬតំណភ្ជាប់ខាងក្រោម៖ https://forms.gle/Dyinpem2KFGtW2Jt6

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយទឹកដោះគោម្ស៉ៅ Similac Gain IQ និងដៃគូទីតាំងពីសាលា SCIA, Shoudu, Bluebird, Footprints និង ECO International School។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 230 140 / 010 911 776 ឬ ទំព័រហ្វេសប៊ុក Anussa Event Planner

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/0a/0a6f78495a062cd21141c408eda04a5051836a84.jpg

កូនអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារគួរធ្វើបែបណា? ហើយវាមានផលប៉ះពាល់អ្វីខ្លះដល់ការលូតលាស់របស់ពួកគេ? មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅសៅរ៍សប្ដាហ៍នេះ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”!

 ១២-មីនា-២០២០ 
 ៥ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/92/921e71244b259119bb74402688497cdcc309d2cc.jpg

ហេតុអ្វីមុខស្រអាប់ មានមុន ចេញអាចម៍រុយ? ធ្លាប់ដឹងអត់ថា តើវាបណ្ដាលមកពីអ្វី? មកស្គាល់ផលិតផលថែសម្រស់មកពីកូរ៉េនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី06-07-08 មីនានេះនៅផ្សារទំនើបអូឡាំព្យា!

 ២១-កុម្ភៈ-២០២០ 
 ៤ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T