គ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹត តាមគណនីវីង ឬភ្នាក់ងារវីង ក៏អាចឈ្នះម៉ូតូ៣គ្រឿង និងលុយសរុប២៤លានរៀលភ្លាម!

//s5.kh1.co/76/7613cb4f5857896bce2f72328f32674112b555e3.jpg
សង្គម

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់ជាកាដូឆ្នាំថ្មីនេះ វីង និងអម្រឹត ត្រៀមផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន ២៤លានរៀល និងម៉ូតូ៣​គ្រឿង សម្រាប់ផ្តល់ជាសំណាងដល់​អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខខណ្ឌងាយៗ លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹត តាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១លានរៀលចំនួន ២រង្វាន់ជារៀងរាល់សប្តាហ៍ និងម៉ូតូ១គ្រឿងរាល់ខែភ្លាមៗ។

ទូទាត់ប្រាក់កម្ចីអម្រឹត តាមវីង
ទូទាត់ប្រាក់កម្ចីអម្រឹត តាមវីង

ក្រុមការងាររបស់វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជន ដែលនឹងក្លាយជាម្ចាស់ទឹកប្រាក់ ១លានរៀលជារៀងរាល់សប្តាហ៍ និងរង្វាន់ម៉ូតូមួយគ្រឿងរៀងរាល់​ខែ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង នៅរៀងរាល់សប្តាហ៍ទី១។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់វីងនឹងធ្វើការទាក់ទង។​

គួរបញ្ជាក់ផងដែរថា អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត ក៏អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ កាន់តែងាយស្រួល ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៧០០០ កន្លែង នៅទូទាំងប្រទេស៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។

ទូទាត់ប្រាក់កម្ចីអម្រឹត តាមវីង
ទូទាត់ប្រាក់កម្ចីអម្រឹត តាមវីង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T