បន្ទាយមានជ័យៈ ជនជាតិនេប៉ាល់ម្នាក់ ត្រូវជនជាតិម៉ាឡេស៊ី វាយសម្លាប់នៅ អាគារស្នាក់ នៅកាស៊ីណូ ហ្គ្រេនដាយ មិនស៊ីធី ក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោង១ទាប់ភ្លឺ ចូលព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ។

ប្រភពពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេដឹងថា គាត់គឺជាប្រធាន ផ្នែកគ្រប់គ្រប់ការ ម៉េរ៉ាសុវត្ថិភាព នៅកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ។មុនពេលកើតហេតុ ជនរងគ្រោះត្រូវបាន ជនជាតិម៉ាឡេស៊ី ០២នាក់វាយ នៅអាគារB9 ដែលជាអាគារស្នាក់នៅរបស់បុគ្គលិកជនបរទេស របស់ ក្រុមហ៊ុនកាស៊ីណូខាងលើ ក្រោយកើតហេតុជនរងគ្រោះ ត្រូវាបានគេបញ្ជូនតាមរថយន្ត ទៅសង្គ្រោះនៅគ្លីនិកឯកជន មួយឈ្មោះនគរាជ តែដោយរបួសរបស់ ជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត ហើយពេទ្យ នៅទីនោះ ឃើញធ្ងន់ធ្ងរក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី ជនរងគ្រោះក៏ បានស្លាប់បាត់បង់ជីវិតនៅទីនោះតែម្តង។ ក្រោយមកនៅម៉ោង៤ទាបភ្លឺ សពជនរងគ្រោះ ត្រូវបាន គេបញ្ជូនយកទៅ តំកល់នៅមន្ទីរពេទ្យដីថ្មីវិញ ។

ជុំវិញការស្លាប់របស់ជនរងគ្រោះ ខាងលើ ពុំទាន់មានសមត្ថកិច្ច ឬប្រភព ណាមួយហ៊ានបញ្ជាក់ ប្រាប់ពីមូល ហេតុច្បាស់លាស់ថា ជនរងគ្រោះនិងជនល្មើសមានទំនាស់អ្វីទើបឈានដល់ការសម្លាប់គ្នានេះនៅឡើយទេ។

រហូតមកដល់ម៉ោង9ព្រឹកនេះ មានសមត្ថកិច្ចនគរបាល និង អ ហ ក្រុងប៉ោយប៉ែត ជាច្រើនកំពុងធ្វើ កោសល្យវិច្ច័យ លើសាកសព។ចំណែកជនដៃដល់ពេលនេះកំពុងខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]