ក្ដៅៗ! កីឡាកររបស់ Man UTD ១រូបយល់ព្រមកិច្ចព្រមព្រៀងចូលរួមជាមួយក្លិបយក្សអ៊ីតាលី

//s5.kh1.co/67/670bbd4d581564df0d46509d2c68dc670b515e0e.jpg
កីទ្បា

 ០៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែការពារកណ្ដាលរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Chris Smalling ត្រូវបានគេរាយការណ៍ថា បានយល់ព្រមកិច្ចព្រមព្រៀងចូលរួមជាមួយនឹងក្រុម Roma ជាអចិន្ត្រៃនៅលីគអ៊ីតាលី Serie A ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាត់ការទូទៅក្រុម Man UTD លោក Ole Gunnar Solskjaer យល់ឃើញថា Smalling ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក​ ជាក់ស្ដែងលោកបានដាក់ខ្សែការពារវ័យ៣០ឆ្នាំរូបនេះ ឲ្យក្លិប Roma ខ្ចីជើង រយៈពេលពេញ១រដូវកាលក្នុងរដូវកាលនេះ។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

ជាលទ្ធផលចាប់ពីបើករដូវកាលមក Smalling បានបង្ហាញទម្រង់បានយ៉ាងល្អ និងបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាខ្សែការពារដ៏សំខាន់១រូបសម្រាប់ក្រុម Roma ថែមទាំងទទួលបានដំណែងជាប្រធានក្រុមទៀតផង។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Gazzetta dello Sport កីឡាករ Chris Smalling បានជូនដំណឹងដល់ក្លិ​ Roma ថារូបគេចង់បានការផ្ទេរជាអចិន្រ្តៃ ស្របពេលដែលក្លិបយក្សនៅ Serie A មួយនេះ ក៏មានបំណងចង់រក្សាទុកខ្សែការពារសញ្ជតិអង់គ្លេសនៅរដូវកាលក្រោយផងដែរ។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

គួរឲ្យដឹងថា ក្នុងរដូវកាល ២០១៩/២០ នេះ​ Smalling បង្ហាញខ្លួនឲ្យ Roma បានចំនួន១៥ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង គិតរាល់កម្មវិធីទាំងអស់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T