ហេតុអ្វីទឹកភ្នែកហូរមកដោយមិនដឹងខ្លួន?

//s5.kh1.co/84/84ff93a4e32da3534093cae1021de3c9847338c3.jpg
យល់ដឹង

 ០៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជឿទេថា ជួនកាលរឿងតិចតួចសោះក៏ទឹកភ្នែកស្រក់ចុះមកដោយមិនដឹងខ្លួន ទាំងដែលរឿងមិនគួរឲ្យទឹកភ្នែកមករំខានយើងសោះ តែយើងនៅតែហាមឃាត់វាមិនបាន។ ដូចជានៅពេលដែលអ្នកមានបញ្ហា និងស្មុគស្មាញរឿងអ្វីមួយ អ្នកប្រាកដជាត្រូវការអ្នកលើកទឹកចិត្ត  និងផ្តល់ជាកម្លាំងចិត្តណាស់ តែជួនកាលផ្ទុយពីអ្វីដែលយើងគិត ព្រោះអ្វីដែលយើងគិត និងចង់បាន​ គឺគេមិនយល់ពីយើងនោះទេ តែគេថែមទាំងនិយាយថាឲ្យ ឬក៏មើលងាយើងជាដើម​ ។ ហើយពេលខ្លះគេមិនសូវឲ្យតម្លៃនូវអ្វីដែលយើងកំពុងធ្វើនេះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=626,h=415,q=100/27/27d3d3474305c2a8fa3b5a54d7910c35dd97a043.jpg

ពេលនោះមានតែដំណក់ទឹកភ្នែកទេ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកពិតជាបានធូរស្រាល និងមានស្នាមញញឹមឡើងវិញ។ តែអ្វីដែលសំខាន់អ្នកត្រូវនិយាយជាមួយខ្លួនអ្នកថា​ អ្នកត្រូវតែរឹងមាំ និងតស៊ូទៅមុខ ព្រោះយើងខំធ្វើអស់ពីចិត្ត ខំធ្វើនូវអ្វីដែលយើងគិតថាត្រឹមត្រូវ និងធ្វើដោយភាពស្មោះត្រង់ហើយ តែបើថ្ងៃនេះគេមិនមើលឃើញ មិនឲ្យតម្លៃ និងមិនផ្តល់ស្នាមញញឹមមកកាន់អ្នក  ចូរអ្នកកុំបោះបង់ តែអ្នកគួរតែព្យាយាមធ្វើបន្តទៀត ព្រោះសេចក្តីល្អ និងការព្យាយាមរបស់អ្នក គងតែថ្ងៃណាមួយគេនឹងឲ្យតម្លៃ និងមើលឃើញពីទង្វើដែលអ្នកខំប្រឹងប្រែងជាក់ជាមិនខាន។ ចូរផ្តល់ស្នាមញញឹម និងផ្តល់កម្លាំងចិត្តខ្លួនឯងឲ្យបានច្រើន។

https://s5.kh1.co/__image/w=626,h=417,q=100/2d/2d02207d60abd3916555c24132b73ff626d82cab.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T