ជឿទេថា ជួនកាលរឿងតិចតួចសោះក៏ទឹកភ្នែកស្រក់ចុះមកដោយមិនដឹងខ្លួន ទាំងដែលរឿងមិនគួរឲ្យទឹកភ្នែកមករំខានយើងសោះ តែយើងនៅតែហាមឃាត់វាមិនបាន។ ដូចជានៅពេលដែលអ្នកមានបញ្ហា និងស្មុគស្មាញរឿងអ្វីមួយ អ្នកប្រាកដជាត្រូវការអ្នកលើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្តណាស់ តែជួនកាលផ្ទុយពីអ្វីដែលយើងគិត ព្រោះអ្វីដែលយើងគិត និងចង់បាន គឺគេមិនយល់ពីយើងនោះទេ តែគេថែមទាំងនិយាយថាឲ្យ ឬក៏មើលងាយើងជាដើម ។ ហើយពេលខ្លះគេមិនសូវឲ្យតម្លៃនូវអ្វីដែលយើងកំពុងធ្វើនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនោះមានតែដំណក់ទឹកភ្នែកទេ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកពិតជាបានធូរស្រាល និងមានស្នាមញញឹមឡើងវិញ។ តែអ្វីដែលសំខាន់អ្នកត្រូវនិយាយជាមួយខ្លួនអ្នកថា អ្នកត្រូវតែរឹងមាំ និងតស៊ូទៅមុខ ព្រោះយើងខំធ្វើអស់ពីចិត្ត ខំធ្វើនូវអ្វីដែលយើងគិតថាត្រឹមត្រូវ និងធ្វើដោយភាពស្មោះត្រង់ហើយ តែបើថ្ងៃនេះគេមិនមើលឃើញ មិនឲ្យតម្លៃ និងមិនផ្តល់ស្នាមញញឹមមកកាន់អ្នក ចូរអ្នកកុំបោះបង់ តែអ្នកគួរតែព្យាយាមធ្វើបន្តទៀត ព្រោះសេចក្តីល្អ និងការព្យាយាមរបស់អ្នក គងតែថ្ងៃណាមួយគេនឹងឲ្យតម្លៃ និងមើលឃើញពីទង្វើដែលអ្នកខំប្រឹងប្រែងជាក់ជាមិនខាន។ ចូរផ្តល់ស្នាមញញឹម និងផ្តល់កម្លាំងចិត្តខ្លួនឯងឲ្យបានច្រើន។