រឿងអាស្រូវ និងសង្សារច្រើនប៉ុណ្ណា តែទើបដឹងថា Hailey ព្រមរៀបការជាមួយJustin ព្រោះតែរឿងនេះ

//s5.kh1.co/21/216ed5006f46f18e0431daa358d31e6c110fac71.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ លោក Justin Bieber គ្រប់គ្នាច្បាស់ជាបានស្គាល់លោក ដែលលោកបានចូលធ្វើជាតារាម្រៀងដំបូងតាំងតែ​លោកនៅវ័យក្មេងមកម្ល៉េះ អ្វីដែលពិសេស លោកជាតារាវ័យក្មេងម្នាក់មានការគាំទ្រច្រើនពី បណ្ដាហ្វេនទូទាំងប្រទេស ។ ដោយលោកជាតារាចម្រៀងម្នាក់មានភាពល្បីល្បាញផងនោះ លោក ក៏មានហ្វេនៗនារីៗជាច្រើនលង់នឹងភាពសង្ហារបស់លោកទៀតផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី លោកជាតារាល្បីខ្លាំង យ៉ាងណាក៏ដោយ ក៏លោកធ្លាប់មានរឿងអាស្រូវជាច្រើន ដែលពាក់ព័ន្ធនឹងលោកផ្ទាល់ ជាពិសេសរឿងមនុស្សស្រី ដែលលោកធ្លាប់មានសង្សារច្រើនមិន ស្ទើនោះទេ ។ ដោយ កាលពីកន្លងទៅ លោកក៏បានសម្រេចចិត្តរៀបការ ជាមួយតារាម៉ូដែលម្នាក់មានឈ្មោះថា​ Hailey ដែលលោកបានរៀបការកាលពីឆ្នាំ២០១៩ ។

ហ្វេនៗ របស់លោកច្បាស់ជាចង់ដឹងហើយថា មូលហេតុអ្វីបានជា Justin Bieber សម្រេចចិត្តរៀបការជាមួយ Hailey បើតាមប្រភពហ្វេនផេកមានឈ្មោះថា​​ Justin Bieber – CAMBODIAfan បានឲ្យដឹងប្រាប់ថា ដោយសារមូលហេតុបីយ៉ាងនេះ ទើបលោកសម្រេចចិត្តរៀបការជាមួយនាងគឺ៖

. ភាពតស៊ូ តាំងតែពីពួកគេទាំងពីរនាក់បានទាក់ទងគ្នាមក Hailey តែងតែតស៊ូជម្នះរឿងគ្រប់យ៉ាងដើម្បី Justin ។ មិនថានៅទីណា ឬស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ Hailey មិនដែលសម្តែងអារម្មណ៍អោយឃើញថានាងហត់នឿយជាមួយនឹង Justin ឡើយ។
២. ភាពស្មោះត្រង់
ក្នុងចំណោមមិត្តស្រីរបស់ Justin ទាំងអស់ Hailey គឺជានារីម្នាក់ដែលស្មោះត្រង់ជាមួយខ្លួនខ្លាំងជាងគេទាំងអស់ នេះបើតាមអ្វីដែល Justin ធ្លាប់បានលើកឡើង។ Hailey តែងតែស្មោះត្រង់ជាមួយ Justin ហើយរឿងគ្រប់យ៉ាងនាងតែងតែលះបង់ និងធ្វើដើម្បីគាត់ទាំងអស់។
៣. ការយកចិត្តទុកដាក់
អ្វីដែល Justin ចង់បានគឺការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រឡាញ់ ពីព្រោះថា Justin មានលុយចាយមិនខ្វះឡើយ គេខ្វះតែមនុស្សដែលយកចិត្តទុកដាក់លើគេតែប៉ុណ្ណោះ។ ដូច្នេះហើយ Hailey គឺជាមនុស្សស្រីតែម្នាក់គត់ដែលយកចិត្តទុកដាក់ និងដឹងសុខទុក្ខរបស់គាត់ខ្លាំងជាងមិត្តស្រីពីមុនដែលគាត់បានស្គាល់។

ប្រភព ៖ Justin Bieber - CAMBODIAfan

ទស្សនារូបភាភខាងក្រោម៖

Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T