កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកបើកបរស្រវឹងស្រាម្នាក់ បានបើកបររថយន្ត ពណ៌ខៀវ មិនស្គាល់ម៉ាកមួយគ្រឿង ទៅបុកជាមួយនឹងក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ និងម្តាយរបស់នាង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅកន្លែងកើតហេតុតែម្តង។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា គ្រូពេទ្យប្រចាំទីក្រុង Hebei ប្រទេសចិន មានឈ្មោះថា Zhao Qi បានបាត់បង់ប្រពន្ធឈ្មោះ Xu Qiaoling និងកូនស្រីជាទីស្រលាញ់របស់ខ្លួន ឈ្មោះ Zhao Hongye ជារៀងរហូត បន្ទាប់ពីមានហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ ក្នុងទីក្រុងប៉េកាំង។ ប្រភពដដែលបានឲ្យដឹងថា ហេតុការណ៏គ្រោះថ្នាក់នេះ គឺបានកើតឡើង ខណៈពេលដែលស្រ្តីឈ្មោះ Xu Qiaoling (ប្រពន្ធ) ទៅទទួលកូនស្រីឈ្មោះ Zhao Hongye ចេញពីសាលា រួចក៏ជិះម៉ូតូត្រលប់មកផ្ទះវិញ។ ដូចគ្នានេះដែរ នៅពេលដែលពួកគេ កំពុងជិះម៉ូតូត្រលប់មកផ្ទះវិញ ស្រាប់តែមានរថយន្តពណ៌ខៀវ មិនស្គាល់ម៉ាកមួយគ្រឿង បើកបរដោយបុរសស្រវឹងស្រាម្នាក់យ៉ាងលឿន រួចក៏បានបើកបុកចំពីមុខ ម្តាយកូនទាំងពីរ ធ្វើឲ្យក្មេងស្រីឈ្មោះ Zhao Hongye អូសតាមរថយន្តចម្ងាយ ៧០០ម៉ែត្រ និងស្រ្តីជាម្តាយស្លាប់ភា្លមៗ នៅកន្លែងកើតហេតុតែម្តង។

សូមបញ្ជាក់ផងដែរថា រថយន្តបង្កហេតុពណ៌ខៀវ មិនស្គាល់ម៉ាកមួយគ្រឿងនោះ បើកបរដោយបុរសស្រវឹងស្រាម្នាក់ និងបុរសស្រវឹងស្រា ៣នាក់ផ្សេងទៀតអង្គុយពីក្រោយ ហើយពួកគេទាំង ៤នាក់ បានរត់គេចខ្លួន បន្ទាប់ពីមានហេតុការណ៏គ្រោះថ្នាក់នេះ។

យ៉ាងណាម៉ិញ ទោះបីជាជនបង្កហេតុ ខំប្រឹងរត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចគេចផុត ព្រោះមានការចូលរួមអន្តរាគមន៏ ពីសំណាក់ប្រជាជន និងក្រុមប៉ូលីស ដែលនៅក្បែរកន្លែងកើតហេតុតែម្តង។









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]