ស្ងាត់ៗ Man UTD ត្រៀមបោះលុយ ៥០លានទិញកីឡាករមួយរូប កំពុងលេចធ្លោនៅ PL

//s5.kh1.co/08/08da0d81cdc9c318dfe0b8c8238e5c02a0612445.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Manchester United បានដាក់ការចង់បានមកលើខ្សែប្រយុទ្ធជួរមុខរបស់ Everton កីឡាករ Dominic Calvert-Lewin ដោយគ្រោងនឹងចរចានាំយកមកកាន់កីឡដ្ឋាន Old Trafford នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin

បិសាចក្រហមបានខកខានឱកាសក្នុងការនាំចូលខ្សែប្រយុទ្ធរបស់ Red Bull Salzburg កីឡាករ Erling Braut-Haaland ក្រោយកីឡាករវ័យក្មេងរូបនេះបានសម្រេចចិត្តទៅចូលរួមជាមួយ Borussia Dortmund។ ជាលទ្ធផល ក្រោយបរាជ័យក្នុងការនាំយក Haaland ម្ចាស់ពានលីគកំពូលអង់គ្លេស២០សម័យកាលមួយនេះបានបង្វែរទិសដៅផ្សេងទៅរក Jadon Sancho និង Dominic Calvert-Lewin នេះបើតាមការចុះផ្សាយរបស់ The Sun។

ប្រភពដដែលបានបន្តឲ្យដឹងថា ក្រុមរបស់លោក Ole Gunnar Solskjaer បានត្រៀមរួចរាល់ក្នុងការចំណាយលុយ ៥០លានផោនសម្រាប់នាំយកខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Dominic Calvert-Lewin។ Calvert-Lewin កំពុងទទួលបានការចាប់អារម្មណ៍នៅរដូវកាលនេះ ក្រោយរកបាន១០គ្រាប់ ពីការបង្ហាញខ្លួន១៨ប្រកួតឲ្យស្ករគ្រាប់ Everton ក្នុងក្របខណ្ឌ Premier League។

ក្រោយចប់ការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកចាត់ការទូទៅថ្មីរបស់ Everton លោក Carlo Ancelotti បានពន្លយឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនឹងក្លាយជាខ្សែប្រយុទ្ធដែលមានសក្ដានុពលមួយរូបក្នុងបាល់ទាត់អឺរ៉ុបនាពេលអនាគត។ ខណៈកុងត្រារវាងគេនៅកីឡដ្ឋាន Goodison Park នឹងអស់សុពលភាពនៅបំណាច់រដូវកាល ២០២២-២០២៣៕

កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T