ខឹងចិត្តយកមិនបាន Haaland! Man UTD បង្វែរទិសដៅទៅរកខ្សែប្រយុទ្ធតម្លៃ ១០០លានម្នាក់

//s5.kh1.co/8d/8de71dc1c1c13f75c821c42e3166f4d435b4b23d.jpg
កីទ្បា

 ៣១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ បិសាចក្រហម Manchester United បានបើកការចរចាជាថ្មីមកលើខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho ក្រោយបរាជ័យក្នុងការនាំយកជម្រើសជាតិន័រវេស Erling Braut Haaland។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland ចូលរួមជាមួយ Dortmund
កីឡាករ Erling Braut Haaland ចូលរួមជាមួយ Dortmund

Haaland បានចុះហត្ថលេខារយៈពេលបួនឆ្នាំកន្លះលេងឲ្យ Dortmund ក្នុងតម្លៃខ្លួន ១៨លានផោនកាលពីថ្ងៃអាទិត្យកន្លងទៅ។ ដូច្នេះក្រុមរបស់លោក Ole Gunnar Solskjaer សង្ឃឹមថាក្លិបយក្សអាល្លឺម៉ង់មួយនេះនឹងអនុញ្ញាតឲ្យ Sancho ចាកចេញវិញ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

Dortmund បានដាក់តម្លៃខ្លួនចំពោះខ្សែប្រយុទ្ធដែលនៅសល់កុងត្រារយៈពេលពីរឆ្នាំទៀតប្រមាណជាលើស ១០០លានផោន។ ខណៈខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេសរូបនេះផ្លាស់ពី Manchester City មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០១៧ ត្រឹមតែតម្លៃខ្លួន ៨លានផោនប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន the Time ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Sancho ចង់ត្រឡប់មកលេងនៅក្របខណ្ឌ​ Premier League វិញ និងចង់ជួបពិភាក្សាជាមួយនិងក្រុមបិសាចក្រហម ជុំវិញការចាប់អារម្មណ៍មកលើរូបគេផងដែរ។ នៅរដូវកាល២០១៩-២០២០នេះ Sancho រកគ្រាប់បាល់បាន ១២គ្រាប់ Assists ១៣ដង ក្នុងចំណោមការបង្ហាញខ្លួនលើទីលានឲ្យ Dortmund ចំនួន២៤ប្រកួត។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា លោក Ole Gunnar Solskjaer ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ Man UTD ឡើងវិញក្រោយការចាកចេញទៅ Inter Milan របស់ Romelu Lukaku និង Alexis Sanchez កាលពីរដូវក្ដៅ។ បច្ចុប្បន្នម្ចាស់ពានលីគកំពូលអង់គ្លេសមានខ្សែប្រយុទ្ធតែ៣រូបប៉ុណ្ណោះគឺ Marcus Rashord, Anthony Martial និង Mason Greenwood៕

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T