មនុស្សស្រីស្អាតច្រើនតែអភ័ព្វរឿងស្នេហា?

//s5.kh1.co/5e/5eca6c1a0c5a708aac449cc348f5f8553092c3a7.jpg
យល់ដឹង

 ៣០-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

មនុស្សស្រីជាច្រើនគិតថា កើតមកជាស្រីស្អាតពិតជាសំណាងណាស់។ តែមែនទែនទៅមានទិដ្ឋភាពមិនតិចទេបានបង្ហាញថា កើតមកជាស្រីស្អាត គឺអភ័ព្វទៅវិញទេ ពីព្រោះថាមនុស្សស្រីខ្លះស្រឡាញ់រូបសម្បត្តិស្អាតល្អជាងសមត្ថភាព ដែលធ្វើឲ្យកែវភ្នែក​របស់គេពិបាករកមើលបុរសល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលដែលគ្មានសមត្ថភាពមើលបុរសល្អ ឬគ្មានកែវភ្នែកល្អមើលបុរសល្អ គឺជាហេតុបណ្តាល​ឲ្យមនុស្សស្រីជួបមនុស្សប្រុសដែលមានមុខគ្រប់ប្រភេទ និងសម្តីបោកប្រាស់គ្រប់ស្នៀត។ មនុស្សស្រី ទោះជាចង់ឬមិនចង់ ប្រហែលជាត្រូវចូលក្នុងកន្លុកព្រានសិន ទើបរកមនុស្សល្អ​ឃើញ។ចង់រកមនុស្សល្អពិត ត្រូវរកពេលខ្លួនដុនដាប រកពេលខ្លួនគ្មានអ្វីសោះ ទើបអាចដឹងថា អ្នកណាស្មោះ ឬអ្នកណាត្រឹមតែចង់លេងសើចជាមួយយើង។

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

វាអាចជាហេតុផលសមស្របមួយ ដែលមនុស្សស្រីសម័យថ្មីមិនតិចទេ ដែលកំពុងរកវិធីរៀន​ឲ្យពូកែ និងអភិវឌ្ឍន៍សមត្ថភាពដើម្បីបានខ្ពង់ខ្ពស់ឈានដល់ការចេះគ្រប់គ្រងខ្លួនឯងបាន។​ ​មូលហេតុ ព្រោះពួកគេចង់មានភាពឯករាជ្យ ហើយជៀសឲ្យឆ្ងាយពីបុរសដែលមានតែរូបសម្បត្តិ គិតតែពីរឿងស្នេហា និងស្វែងរកវិធីឲ្យបាននៅក្បែរស្រីៗ។ ចង់ជៀសវាង ដោយសារមានសម្រស់ តែគ្មានសមត្ថភាព មិនមែនជាក្តីប្រាថ្នារបស់មនុស្សស្រីរឹងមាំឡើយ៕

https://s5.kh1.co/__image/w=650,h=879,q=100/a6/a62fd3e2d90c2f303f5db0a795bfc589d1cfa000.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T