មនុស្សស្រីជាច្រើនគិតថា កើតមកជាស្រីស្អាតពិតជាសំណាងណាស់។ តែមែនទែនទៅមានទិដ្ឋភាពមិនតិចទេបានបង្ហាញថា កើតមកជាស្រីស្អាត គឺអភ័ព្វទៅវិញទេ ពីព្រោះថាមនុស្សស្រីខ្លះស្រឡាញ់រូបសម្បត្តិស្អាតល្អជាងសមត្ថភាព ដែលធ្វើឲ្យកែវភ្នែករបស់គេពិបាករកមើលបុរសល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលដែលគ្មានសមត្ថភាពមើលបុរសល្អ ឬគ្មានកែវភ្នែកល្អមើលបុរសល្អ គឺជាហេតុបណ្តាលឲ្យមនុស្សស្រីជួបមនុស្សប្រុសដែលមានមុខគ្រប់ប្រភេទ និងសម្តីបោកប្រាស់គ្រប់ស្នៀត។ មនុស្សស្រី ទោះជាចង់ឬមិនចង់ ប្រហែលជាត្រូវចូលក្នុងកន្លុកព្រានសិន ទើបរកមនុស្សល្អឃើញ។ចង់រកមនុស្សល្អពិត ត្រូវរកពេលខ្លួនដុនដាប រកពេលខ្លួនគ្មានអ្វីសោះ ទើបអាចដឹងថា អ្នកណាស្មោះ ឬអ្នកណាត្រឹមតែចង់លេងសើចជាមួយយើង។
វាអាចជាហេតុផលសមស្របមួយ ដែលមនុស្សស្រីសម័យថ្មីមិនតិចទេ ដែលកំពុងរកវិធីរៀនឲ្យពូកែ និងអភិវឌ្ឍន៍សមត្ថភាពដើម្បីបានខ្ពង់ខ្ពស់ឈានដល់ការចេះគ្រប់គ្រងខ្លួនឯងបាន។ មូលហេតុ ព្រោះពួកគេចង់មានភាពឯករាជ្យ ហើយជៀសឲ្យឆ្ងាយពីបុរសដែលមានតែរូបសម្បត្តិ គិតតែពីរឿងស្នេហា និងស្វែងរកវិធីឲ្យបាននៅក្បែរស្រីៗ។ ចង់ជៀសវាង ដោយសារមានសម្រស់ តែគ្មានសមត្ថភាព មិនមែនជាក្តីប្រាថ្នារបស់មនុស្សស្រីរឹងមាំឡើយ៕