មុនដាច់ឆ្នាំ តារាចម្រៀង អេដា និងគូដណ្ដឹង ចាយទុន៨ម៉ឺនដុល្លារ បើកហាង Fast Food!

//s5.kh1.co/7c/7c91df83516d6780c3538dc7fa49b581c7337a30.jpg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩ តារាចម្រៀង Original Song កញ្ញា អេដា និងគូដណ្ដឹងជនជាតិអាមេរិកកាត់ខ្មែរ បានបើកសម្ពោធហាងលក់នំ ឬហៅថាជាប្រភេទអាហារ Fast Food ដែលមានស្នូលសាច់ និងបន្លែយ៉ាងកាលីប ដែលជាប្រភេទអាហារពេញនិយមនៅអាមេរិក និងមិចស៊ិចកូ មុនថ្ងៃឆ្លងឆ្នាំចូលមកដល់។ មុខរបររបស់នាងត្រូវបានប្រកាសថា នឹងក្លាយជាមុខរបរបន្ថែមពីលើអាជីពចម្រៀង ខណៈដែលនាងប្រាប់ថា ដើម្បីស្វែងរកចំណូលទប់នឹងសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា អេដា និងគូដណ្ដឹង  
  កញ្ញា អេដា និងគូដណ្ដឹង  

កញ្ញា អេដា និយាយថា គូដណ្ដឹងរបស់នាង និងនាង តស៊ូបើកហាងអាហារប្រភេទ Fast Food ឈ្មោះ Tacos ដែលជាប្រភេទអាហារពេញនិយមនៅអាមេរិក និងមិចស៊ិចកូ ប្រមាណជាង១ឆ្នាំមកហើយ ដោយតស៊ូបើកតាំងពីជាកូនតូបតូចរហូតដល់បើកជាហាង ដែលមានកន្លែងអង្គុយទទួលទាន។

មកទល់ពេលនេះ ហាងរបស់នាងមាន២សាខាហើយ ដោយសាខាទី១នៅក្រោយទីស្នាក់ការកណ្ដាលធនាគារ ABA បឹងកេងកង និងសាខាទី២ នៅផ្លូវ៥៩០ ក្រោយគេហដ្ឋានសម្ដេចសេនា ទៀ បាញ់ ដែលទើបប្រកាសបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៨ ធ្នូ ២០១៩ នោះ។ អាជីវកម្មនេះ នាង និងគូដណ្ដឹង ប្រើអស់ប្រមាណ ៨ម៉ឺនដុល្លារ ទើបនាងបញ្ជាក់ថាមិនទាន់សម្រេចចិត្តរៀបការ ដោយសារតែចំណូលដែលប្រឹងរកបានចាយលើអាជីវកម្មនេះ ដែលតម្រូវអោយនាង និងគូស្នេហ៍ត្រូវប្រឹងរកជាថ្មី។

អេដា បន្តថា នេះជាប្រភេទអាហារវ៉ិចខ្ចប់ស្រដៀងនឹងភីហ្សា និងបឺហ្គរដែរ ហើយដោយសារតែគូដណ្ដឹងនាងជាមេចុងភៅផ្ទាល់ ទើបផលិតឱ្យចេញជារសជាតិបែបអាស៊ី ដោយមានទាំងស្នូលបន្លែ និងសាច់ច្រើនប្រភេទ ដើម្បីឱ្យមានរសជាតិច្រើន។ នាងគ្រោងពង្រីកទីតាំង និងលក់ម៉ាកយីហោ ឱ្យមានច្រើនសាខា បន្ទាប់ពីបើកដំណើរការជាង១ឆ្នាំ ហើយទទួលជោគជ័យ។

នាងក៏ប្រកាសថា នឹងដឹកដៃគូដណ្ដឹងយ៉ាងហោចចុងឆ្នាំ២០២០ គឺរហូតដល់នាង និងគូដណ្ដឹងសន្សំលុយបានគ្រប់គ្រាន់ ក្រោយពីយកដើមទុនទៅបើកអាជីវកម្មមួយនេះ ឡើងអស់ពីខ្លួននោះផងដែរ៕

  កញ្ញា អេដា 
  កញ្ញា អេដា 
  ពិធីបើកសម្ពោធហាងអាហារ Fast Food របស់កញ្ញា អេដា និងគូដណ្តឹង

ហាងអាហារ Fast Food របស់កញ្ញា អេដា និងគូដណ្តឹង
ហាងអាហារ Fast Food របស់កញ្ញា អេដា និងគូដណ្តឹង
ហាងអាហារ Fast Food របស់កញ្ញា អេដា និងគូដណ្តឹង
ហាងអាហារ Fast Food របស់កញ្ញា អេដា និងគូដណ្តឹង
អេដា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T