ស៊ីន យូប៊ីន ស្លៀកពាក់សាមញ្ញយ៉ាងណាក៏នៅតែស្រស់ស្អាត

//s5.kh1.co/a1/a1e84592b74f03e7aae2f2eef513ee465d863cdf.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ តារាស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន គ្រប់គ្នាច្បាស់ជាបានស្គាល់ពីនាង ដែលនាងគឺជា សិល្ប:ការិនី ពោលគឺ តារាសម្ដែងស្រីមួយរូបកំពុងមានភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យ។ តាំងពីពេលដែលបានឈានជើងចូលក្នុងសិល្បៈ នាងហាក់មានភាពមមាញឹក និងជោគជ័យជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជា តារាសម្តែងដែលមានប្រជាប្រិយភាពនៅកម្ពុជាប៉ុណ្ណោះទេ តែអ្វីដែលពិសេស នាងបានទៅសម្តែង និងចូលរួមក្នុងកម្មវិធីជាច្រើន នៅឯក្រៅប្រទេសទៀតផង។ មួយរយៈចុងក្រោយនេះ នាងហាក់មានភាពរវល់នឹងការងារ សម្តែង និងការថតស្ពតពាណិជ្ជកម្មផ្សេងៗ។

យ៉ាងណាមិញ បើងាកមកមើលពីសម្រស់របស់កញ្ញា ស៊ីន យូប៊ីន វិញ ក៏មានភាពស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ ដោយនាងបានទៅបង្អួតសម្រស់នៅឯខេត្តសៀមរាប ក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ តែមើលទៅមានភាពស្រស់ស្អាត និងទាក់ភ្នែក ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រនាងច្រើន សរសើរមិនដាច់ពីមាត់តែម្តង៕

ទស្សនារូបភាពខាងក្រោម ៖​

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T