នរណាជាមិត្តល្អរបស់អ្នក?

//s5.kh1.co/ca/ca91c8a4db60e45142f22cb07cb85b319d5576d2.jpg
យល់ដឹង

 ២៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

មិត្តភាពជាទំនាក់ទំនងដែលមិនអាចខ្វះបាន។ អ្នកសប្បាយរីករាយបំផុត នៅពេលមានមនុស្សថ្មីៗ ឈានជើងចូលក្នុងជីវិតអ្នក។ អ្នកប្រាកដជាធ្លាប់សួរខ្លួនឯងថា ម្នាក់នោះជាមិត្តល្អ ឬទេ? ស្មោះត្រង់ហើយឬនៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=460,h=345,q=100/c1/c16b0156c89126fbcaa49026a27353b5fa54116f.jpg

ពាក្យថា «មិត្តល្អ» មិនមែនសំដៅលើការរាប់អានគ្នាក្នុងរយៈពេលយូរអង្វែងនោះទេ។ ប៉ុន្តែអត្ថន័យនៃមិត្តល្អគឺជាមនុស្សដែលតែងតែនៅក្បែរអ្នក ជួយអ្នក លើកទឹកចិត្តនៅ​ពេលដែល​អ្នកជួបបញ្ហា ហើយមិនបោះបង់អ្នកបើទោះបីទើបតែស្គាល់គ្នាក្នុងរយៈពេលខ្លីក៏ដោយ។

មិត្តខ្លះចូលមកក្នុងជីវិតអ្នក ត្រឹមតែដើម្បីចង់បានផលប្រយោជន៍ និងភាពចាំបាច់តែប៉ុណ្ណោះ។​ នៅពេលដែលយើងជាមនុស្សអស់ផលប្រយោជន៍សម្រាប់គេ​ គេនឹងចាកចេញដោយមិនអើពើ បើទោះបីឃើញយើងកំពុងមានទុក្ខ និងកំពុងត្រូវការជំនួយយ៉ាងខ្លាំងក៏ដោយ។

https://s5.kh1.co/__image/w=600,h=400,q=100/65/651b20f2560aec35ccb85cd341166fddaad1acfd.jpg

ចំណែកមិត្តខ្លះមិនមែនត្រឹមតែមានឈ្មោះថាមិត្តភក្តិទេ ប៉ុន្តែពួកគេគឺជាផ្នែកមួយនៃជីវិត ក្រៅពីគ្រួសាររបស់យើង។ មិត្តល្អម្នាក់របស់យើង គឺជាមនុស្សពីរនាក់ដែលមានបេះដូងតែមួយ។ មិត្តម្នាក់នោះជាមនុស្សដែលអ្នកទុកចិត្តបំផុត ក្នុងការចែករំលែកអាថ៌កំបាំងគ្រប់រឿងពី ខ្លួនឯង​ដោយគ្មានក្តីបារម្ភពីការលេចឮដល់ជនទីបី ឬធ្វើរឿងឲ្យកាន់តែយ៉ាប់ជាងមុនឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T