ធ្លាប់តែឃើញ តារាៗសម្តែងធ្វើមុខចាស់! តាមពិតគេ ធ្វើបែបនេះ មើលវីដេអូនាយក្រូច បានដឹង (មានវីដេអូ)

//s5.kh1.co/72/7212ced9255ba93372e5513148c7cf4f7606d34e.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាកំប្លែងនាយក្រូច បច្ចុប្បន្ននេះលោកមានយូធូបផ្ទាល់ខ្លួន ដែលតែងតែបង្ហាញនូវជីវិតរបស់អ្នកសិល្បៈមួយចំនួន តាមរយៈការបង្ហោះវីដេអូជាច្រើនយ៉ាងគួរឲ្យចាប់អារម្មណ៍ ស្របពេលដែលមានអ្នកតាមដានរាប់ពាន់នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូមួយរបស់តារារូបនេះ ខណៈពេលដែលមានការងឿងឆ្ងល់ និងចង់ដឹងខ្លាំងនៅពីក្រោយការតុបតែងខ្លួន មុនពេលឡើងឆាករបស់តារាកំប្លែងនីមួយៗ ជាមួយនឹងមុខមាត់ប្លែកៗ។

នៅក្នុងនោះដែរ តារាប្រុសរូបនេះបានធ្វើការបង្ហាញជាមួយនឹងការតុបតែងខ្លួន បែបជាមនុស្សចាស់ ដោយមើលទៅលោកលះបង់ខ្លាំងតែម្តង ដោយត្រូវយកម្ស៉ៅលាបនៅលើមុខមាត់ និងសក់ឲ្យមើលទៅឃើញចាស់ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានយកទានគូសភ្នែកមកគូសយ៉ាងខ្មៅ ឲ្យ​មានសភាពជ្រួញចាស់ ឲ្យសមនឹងអ្វីដែលចង់បាននៅពេលដែលសម្តែង។

តាមរយៈវីដេអូមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះពិតជាកម្រដែលឃើញអ្នកសិល្បៈ បង្ហាញបីការតុបតែខ្លួនរបស់ខ្លួន មុនពេលឡើងឆាកបែបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច ពេលគូសមុខធ្វើជាចាស់
នាយក្រូច
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T