លោក Sarri ៖ “កាលនៅជាកីឡាករខ្ញុំមិនសូវជក់បារីច្រើនទេ” តែឥលូវបើតាមដឹងមួយថ្ងៃជក់មិនក្រោម…

//s5.kh1.co/c4/c42b844099c0897fd26bcfaae1b001ce6c9a269c.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ គ្រូបង្វឹក្រុមសេះបង្កង់ Juventus លោក Maurizio Sarri បាននិយាយថា កាលដែលលោកនៅជាកីឡាករមិនទាន់ចាប់អាជីពជាគ្រូបង្វឹកលោកមិនសូវជក់បារីច្រើនដូចពេលនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Maurizio Sarri
  លោក Maurizio Sarri

លោក Sarri បាននិយាយពីទម្លាប់នៃការជក់បារីរបស់លោកក្នុងកម្មវិធី Figline Valdarno 100 years ក្រោយត្រូវបានអ្នកកាសែតសួរពេលដែលលោកនៅវ័យជំទង់លោកជក់បារីច្រើនឬទេ? ដោយលោកឆ្លើយទៅវិញថា៖

"ទេ! កាលខ្ញុំនៅជាកីឡាករខ្ញុំជក់តែថ្ងៃអាទិត្យប៉ុណ្ណោះ ហើយមិនដែលជក់ក្នុងថ្ងៃធម្មតាទេ។"

កាលនៅដឹកនាំក្លិប Napoli
កាលនៅដឹកនាំក្លិប Napoli

យ៉ាងណាមិញយោងតាមកាសែត The Mirror លោក Sarri ធ្លាប់និយាយប្រាប់ថាមួយថ្ងៃលោកជក់មិនក្រោម៦០ដើម (៣កញ្ចប់) នោះទេ។ ហើយប្រភពដដែលបានបន្ថែមទៀតថា កាលលោកចុះកុងត្រាដឹកនាំក្លិប Chelsea ក្លិបតោខៀវមានគម្រោងសាងសង់បន្ទប់មួយក្នុងកីឡដ្ឋាន Stamford Bridge ត្រៀមសម្រាប់ឲ្យលោកជក់បារីបានកំឡុងពេលប្រកួតថែមទៀតផង ដោយសារច្បាប់នៅ Premier League មិនអនុញ្ញាតឲ្យជក់បារីលើទីលាន៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T