តារាថៃប្រុសវ័យក្មេង Bank Thiti ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីឆ្លងជំងឺ

//s5.kh1.co/2e/2e902be26ac1612a950202da4263d4f297c7b264.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖​ តារាសម្ដែងប្រុសថៃវ័យក្មេងរូបសង្ហា លោក Bank Thiti​ ដែលមានឈ្មោះពេញថា Thiti Mahayotaruk គឺជាតារាប្រុសមួយដួង ដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងតែពីក្មេង។ ដោយបច្ចុប្បន្ន​លោកកំពុងតែល្បីខ្លាំង នឹងមានការងារចូលជាហូរហែ ទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះក៏ស្រាប់តែមានព័ត៌មានថៃបានចុះផ្សាយថា តារាប្រុសវ័យក្មេងរូបនេះបានឆ្លងជំងឺ ដោយមានអាការធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

យ៉ាងណាមិញ ទោះបីជាត្រូវចូលមន្ទីរពេទ្យ ​ដោយ​មិនបានទៅជួបហ្វេនៗរបស់លោកក្នុងកម្មវិធី Gift​​ Fest​ 2020​ កាលពីថ្ងៃទី ១៨ ធ្នូ កន្លងទៅនេះក៏ដោយ ក៏នៅតែមានមិត្តរួមការងារមកជំនួសលោកផងដែរ។

លោក Bank​ Thiti​​ បានបង្ហោះសារក្នុង Twitter​ ថា លោកមានជំងឺគ្រុន ដោយគ្រូពេទ្យបានរកឃើញថា លោក​ បានឆ្លងជំងឺផ្ដាសាយប្រភេទ A ។

គួរឲ្យដឹងផងដែរថា ទោះបីជា ហ្វេនៗមិនបានជួបអាដលរបស់ខ្លួនក្នុងកម្មវិធីនោះក៏ដោយ ក៏នៅមានមិត្តភក្ដិ​​រួម​ការងារផ្សេងទៀតបានទៅចូលរួម ​ដែលមាន​បុរសសង្ហាពីររូប មានវត្តមានក្នុងកម្មវិធីនោះ​​គឺ ​​​​​​​J Jetrin Wattanasin និង Captain Chonthon​ ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Bank​ ​Thiti​ 
Bank​ ​Thiti​ 
Bank​ ​Thiti​
Bank​ ​Thiti​
Bank​ ​Thiti​ <br>
Bank​ ​Thiti​
Bank​ ​Thiti​&nbsp;
Bank​ ​Thiti​ 
Bank​ ​Thiti​
Bank​ ​Thiti​
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T