ប៉ូលីសនៅ Oklahoma បានរាយការណ៏អោយដឹងថា មានស្ត្រីម្នាក់ ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីនាងបានបំណង លក់កូនបង្កើតរបស់ខ្លួន ចំនួន២នាក់ ដើម្បីប្រមូលប្រាក់ ធានាមិត្តប្រុសរបស់នាងអោយនៅក្រៅគុក ។

ប៉ូលីសបានអោយដឹង ស្ត្រីរូបនោះមានឈ្មោះ Misty VanHorn អាយុ២២ឆ្នាំ  ត្រូវចាប់ខ្លួន បន្ទាប់ពីនាង បានបំណងលក់កូនបង្កើតចំនួន ២នាក់ ដែលមានអាយុ ២ ឆ្នាំនិង អាយុ ១០ខែ ក្នុងតម្លៃ ៥០០០ដុល្លារ តាមរយៈហ្វេសបុក ដើម្បីធានាមិត្តប្រុស អោយនៅក្រៅគុក។ ប៉ូលីសនិយាយបន្តថា ក្រោយដែលនាងផ្ញើរសារក្នុងហ្វេសបុក មានអ្នកស្គាល់នាងម្នាក់ បានរាយការណ៏ប្រាប់ប៉ូលីស ហើយ ក្រោយមក VanHorn ក៏ត្រូវប៉ូលីសចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។

អ្នកស៊ើបអង្កេតបាននិយាយថា ស្រី្តជាម្តាយរូបនោះ បានទំនាក់ទងលក់កូនបង្កើតជាមួយ ស្ត្រីម្នាក់រស់នៅ  Fort Smith តំបន់ Arkansas តាមរយៈហេ្វសបុក។ នៅក្នុងសារនោះ នាងបានបំណងលក់កូនបងអាយុ ២ឆ្នាំ នៅក្នុងតម្លៃ ១០០០ដុល្លារ។ ក្រោយមក នាង បានបញ្ចាក់ថា នាង មានបំណងលក់កូនម្នាក់ទៀតអាយុ ១១ខែ ក្នុង តម្លៃ ៤០០០ដុល្លារ។

ប៉ូលីសបានបញ្ជាក់ទៀតថា ចំពោះករណីលក់ក្មេង VanHorn អាចប្រឈមមុខនឹង ការបង់ប្រាក់ពិន័យ ចំនួន ៤០០០០ដុល្លារ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះស្ត្រីម្នាក់នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]