ទីបំផុត នាយចឺម ទទួលបានយុត្តិធម៌ពីសមត្ថកិច្ចប៉ៃលិនហើយ ដោយតុលាការនឹងចេញ ដីការឃុំខ្លួនជនដៃល់!

//s5.kh1.co/25/25e3353921315b055ae54e187475fc83a53c5a70.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ រឿងរ៉ាវបញ្ហារបស់នាយ​ចឺម ដែលត្រូវបុរសជាកីឡាករបាល់ទាត់មួយរូបប្រើអំពើហិង្សា ដោយវាយត្រូវក្បាលរបួសជាទម្ងន់ ដោយសារតែហេតុផលឆាតញ៉ែសង្សារគេ បានផ្ទុះពេញបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់នឹងពេលនេះ បញ្ហាដ៏គួរឲ្យអាណិតមួយនេះ មិនទាន់បានមានការដោះស្រាយគ្នានៅឡើយទេ ធ្វើឲ្យហ្វេនៗចាំតាមដានគ្រប់គ្នា។

ដោយឡែក ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈផេកហ្វេសប៊ុកជាផ្លូវការរបស់ លោក ហេង ឡុង បានបង្ហោះថា ករណីអំពើហិង្សាមួយនេះ ត្រូវបានសមត្ថកិច្ចខេត្តប៉ៃលិន ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ នាយ ចឺម ហើយ។

អ្វីដែលពិសេស លោកបានបញ្ជាក់ដែរថា ជនដៃដល់នឹងត្រូវបាន តុលាការចេញដីការឃុំខ្លួនឆាប់ៗនេះផងដែរ។ បន្ទាប់ពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្ររបស់ នាយចឺម បង្ហាញអារម្មណ៍រីករាយគ្រប់គ្នា ដែលអាចមានយុត្តិធម៌សម្រាប់Idolខ្លួន ហើយសង្ឃឹមថា តារាចម្រៀងប្រុសរូបនោះ នឹងចេញមុខបកស្រាយ ការពិតឆាប់ៗនេះ៕

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
ជនបង្ករបួស្នាមដល់ នាយ ចឺម
ជនបង្ករបួស្នាមដល់ នាយ ចឺម
ជនបង្ករបួស្នាមដល់ នាយ ចឺម
ជនបង្ករបួស្នាមដល់ នាយ ចឺម
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T