បែកធ្លាយសារដែល នាយ ចឺម តាមញ៉ែប៉ះសង្សារគេ រហូតដល់គេវាយបែកក្បាល

//s5.kh1.co/e5/e5fd6482fc56e95004a98df7dc1df2eb09137302.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មកទល់នឹងពេលនេះ រឿងរ៉ាវ នាយ ចឺម ដែលជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព ដែលបានជួបទុក្ខធំ ត្រូវគេវាយបែកក្បាល យ៉ាងដំណំ ដោយសារតែញ៉ែប៉ះសង្សារគេ និងត្រូវគេតាមទាន់ រហូតផ្ទុះមានអំពើហិង្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ គ្រាន់តែផ្ទុះរឿងរ៉ាវ ដ៏ភ្ញាក់ផ្អើលនេះភ្លាម មានហ្វេនៗជាច្រើន ចង់ដឹងពីដំណើរដើមទង និងអត្ថន័យសារ ដែលរូបគេឆាត ជាមួយនារីម្នាក់នោះខ្លាំងណាស់។

មិនយូរប៉ុន្មានផង ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ មានការបែកធ្លាយឆាតនោះហើយ ដោយមានឈ្មោះគណនី នាយ ចឺម ពិតៗតែម្ដង។ ក្នុងនោះដែរ នាយ ចឺម បានព្យាយាមណាត់នារីរូបនោះ ឲ្យចេញមកក្រៅ ដើម្បីធ្វើការជួបមុខ។

យ៉ាងណាមិញ នាយ ចឺម មិនទាន់ចេញមុខបកស្រាយបំភ្លឺការពិតទេ ធ្វើឲ្យអ្នកគាំទ្រទាំងអស់អន្ទះសារចង់ដឹង រឿងរ៉ាវពិតខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
ជនដៃដល់
ជនដៃដល់
សារដែលនាយ ចឺម ញ៉ែសង្សារគេ
សារដែលនាយ ចឺម ញ៉ែសង្សារគេ
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T