យោងតាមគេហទំព័រ Daily Mail បានបង្ហាញថា ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Lee Norton មានសមត្ថភាព តំរៀបនិង ប្រមូលពែង លឿនជាងគេបង្អស់ ក្នុងប្រទេសអង់គ្លេស។

ក្មេងប្រុសដែលមកពីតំបន់ Waltham Cross ក្នុង Hertfordshire ប្រទសអង់គ្លេសរូប បានធ្វើអោយអ្នកប្រើប្រាស់ អ៊ីនធើណេតជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វឺដេអូបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនេះ បានបង្ហោះក្នុងគេហទំព័រ YouTube ទទួលទស្សនា រហូតដល់ 500,000 ដង។

Lee បាននិយាយថា នៅពេលដែលរូបគេមានអាយុ ១១ ឆ្នាំ មានគ្រូបង្រៀនបាននែនាំកីឡានេះ។ ក្មេងប្រុសបាននិយាយបន្តថា រូបគេត្រូវ ហាត់ជាច្រើនម៉ោងក្នុងមួយថ្ងៃ ហើយ ខិតខំប្រឹងយ៉ាងខ្លាំង ដើម្បីទទួលបានលទ្ធផល។ ២ឆ្នាំក្រោយមក Lee ក៏បានក្លាយជាអ្នកទទួលពានរង្វាន់ តំរៀបពែង 3x3x3, 3x6x3 វិលជុំ នៅប្រទសអង់គ្លេស។

គូររំលឹកថា ក្មេងប្រុសLee អាចលេង តំរៀបពែង 3x3x3 តែក្នុងរយៈពេល 1.9 វិនាទីប៉ុណ្ណោះ ខណៈពេលដែល លោក Chandler Miller ជនជាតិអាមេរិក ជាអ្នកជាប់កំនត់ត្រាពិភពលោក  អាចតំរៀបពែង 3x3x3 ក្នុងរយៈពេល  1.5 វិនាទី។ ដូចនេះហើយ ក្មេងប្រុសរូបនេះ មានបំណង បំបែកកំណត់ត្រាពិភពលោក ដោយធ្វើយ៉ាងណា តំរៀបពែង 3x6x3 នៅក្នុងរយៈពេល ២វិនាទីប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសមត្ថភាពដ៏ពិសេសនេះ?













ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]